Connect with us

ព័ត៌មានជាតិ

ការផ្លាស់ប្តូរការ៉ូឡាថ្មី លើចិញ្ចើមមហាវិថីព្រះសីហនុ សម្រេចជោគជ័យ ១០០ភាគរយ

បានផុស

នៅ

រយៈពេលជិត៥ខែ នៃគម្រោងជួសជុលស្ថាបនាផ្លាស់ប្ដូរការ៉ូឡាថ្មីលើចិញ្ចើមមហាវិថីព្រះសីហនុ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានសម្រេចរួចរាល់១០០ភាគរយហើយ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ការផ្លាស់ប្ដូរការ៉ូឡាថ្មីលើចិញ្ចើមមហាវិថីព្រះសីហនុនេះ​ ធ្វើឡើងចាប់ពីចំណុចស្តុបអាងទឹកអូឡាំពិច រហូតទៅដល់ វិមានឯករាជ្យ ប្រវែង ២៥០០ម៉ែត្រ ដោយទុកអោយមានផ្លូវសម្រាប់ជនពិការឆ្លងកាត់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ការផ្លាស់ប្តូរការ៉ូឡានៅតាមបណ្តោយមហាវិថីព្រះសីហនុនេះឡើងវិញ ចាប់ពីចំណុចស្តុបអាងទឹក រហូតទៅដល់តំបន់វិមានឯករាជ្យ ក្រោយមានការខូចខាតស្ទើរទាំងស្រុង រួមជាមួយនឹងពលរដ្ឋមួយចំនួនមិនបានយល់ដឹងអំពីសោភណ្ឌភាពដងផ្លូវផង។ ហើយការជួសជុលឡើងវិញនេះ ក៏ដើម្បីលើកសម្រស់ដងផ្លូវ អោយមានភាពប្រសើរជាងមុនផងដែរ។

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបន្តថា ចំពោះការផ្លាស់ប្តូរបានប្រើប្រាស់រយៈពេលជិត៥ខែ ដែលគិតចាប់ពីខែ តុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រវែង ២៥០០ម៉ែត្របានផ្លាស់ប្តូរ សម្រេចបាន១០០​ភាគរយហើយ ។

លោក ដាលីន ជាប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់សប្បាយរីករាយដែលអាជ្ញាធរបានផ្លាស់ប្តូរការ៉ូឡាថ្មី នៅតាមចិញ្ចើមផ្លូវនេះ បានជួយលើកសម្រស់សោភ័ណភាពដងផ្លូវ ក៏ដូចជាធ្វើអោយខាងមុខផ្ទះរបស់ពួកគាត់ស្រស់ស្អាតផងដែរ ។ ពលរដ្ឋបានបន្តទៀតថា ទោះបីជាក្នុងអំឡុងពេលផ្លាស់ប្តូរកន្លងទៅ ជះផលប៉ះពាល់ដល់ការរស់នៅបន្តិចមែន ប៉ុន្តែពួកគាត់សប្បាយចិត្តពេលបានការ៉ូឡាថ្មី ដែលជាសម្ធិផលថ្មីមួយរបស់ពួកគាត់ដែលបានអាជ្ញាធរយកចិត្តទុកដាក់បែបនេះ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម