Connect with us

ព័ត៌មានអន្ដរជាតិ

​អាជ្ញាធរថៃ​រឹតបន្តឹងវិធានការ​សុវ​ត្ថិភាព​ភ្ញៀវទេសចរ​

បានផុស

នៅ

អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលទេសចរណ៍បានបើក​កិច្ចប្រជុំមួយដើម្បី​ពង្រឹង​វិធានការ​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរដ្ឋនិងឯកជនដើម្បីកសាងទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ និង​ដើម្បី​​ការការពារសុវត្ថិភាពភ្ញៀវទេសចរ។​​

ភ្ញៀវដើរកម្សាន្តនៅ​មុខ​រាជវាំង​ថៃ​។ The Nation
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅការិយាល័យអគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ទោ Saksira Pueak-am បាន​ដឹកនាំ​កិច្ច​ប្រជុំ​នេះ​ដើម្បី​ឆ្លើយតបតាមគោលនយោបាយរបស់អគ្គស្នងការនគរបាលជាតិ ដោយ​​បានចេញបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលប្រតិបត្តិចំណុះអគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដើម្បីសម្របសម្រួលប្រតិបត្តិការរួមគ្នារវាងអគ្គនាយកដ្ឋាននគរបាលទេសចរណ៍ជាមួយអង្គភាពដែលពាក់ព័ន្ធនៅក្នុងតំបន់ដើម្បី​ពង្រឹង​សុវត្ថិភាពជូនភ្ញៀវ​ទេសចរលើគ្រប់​វិស័យ និងកសាងទំនុកចិត្តដល់ភ្ញៀវទេសចរ។

លោកថា វិធានការទាំងអស់នេះចាត់ទុកថា ជាកិច្ចសហការរវាងវិស័យរដ្ឋនិងឯកជន ដោយសមត្ថកិច្ចប៉ូលិសត្រូវប្រើវិធានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង រួម​ទាំង​ករណី​ដែល​ភ្ញៀវ​ទេសចររូបណាដែលប្រព្រឹត្ត​បទល្មើស​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​ការ​ដកហូត​ទិដ្ឋាការ។ ចាប់ពីពេលនេះតទៅនឹងអនុញ្ញាតឱ្យក្រុមការងារនៅក្នុងមូលដ្ឋានទេសចរណ៍ពិចារណាស្នើសុំដកហូតទិដ្ឋាការចំពោះភ្ញៀវទេសចរដែលប្រព្រឹត្តបទល្មើសតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៦ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម