ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ
អភិបាលខេត្តស្វាយរៀងលោក ប៉េង ពោធិ៍សា បានថ្លែងអំណរគុណដល់សប្បុរសជនដែលផ្ដល់នូវការឧបត្ថម្ភលើវិស័យអប់រំដែលបានចូលរួមជួយដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកថ្លែងបែបនេះក្នុងពេលអញ្ជើញសម្ពោធខ្លោងទ្វា បុស្បុកតម្កល់ព្រះពុទ្ធរូប តារាងបាល់បោះ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោកអភិបាលខេត្តថាលោករីករាយដែលបានឃើញសប្បុរសជនមកពីគ្រប់ភាគីពាក់ព័ន្ធ បានផ្តល់នូវការជួយឧបត្ថម្ភលើវិស័យអប់រំ ដែលជាវិស័យស្នូលសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណងដៃដ៏ថ្លៃថ្លានាថ្ងៃនេះ សម្រាប់ជាប្រយោជន៍រួមរបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅក្នុងវិទ្យាល័យហ៊ុន សែន កំពង់ចក ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់គាំទ្របន្ថែមពីលើអគារសិក្សា។

លោកបន្តថា៖ «សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះមិនត្រឹមតែបម្រើ និងបំពេញតម្រូវការចាំបាច់ ឆ្លើយតបទៅនឹងការចង់បានរបស់ថ្នាក់ ដឹកនាំ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួម ពីគ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង ព្រោះថាការអប់រំមិនគ្រាន់តែជា ការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ ប្រជាពលរដ្ឋគ្រប់រូប សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នា កំពុងរួមគ្នាធ្វើ និងបានកសាងនៅទីនេះ»។

លោកបានជំរុញដល់សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក ព្យាយាមសិក្សារៀនសូត្រដម្បីជាការតបស្នងចំពោះទឹកចិត្តរបស់សប្បុរសជនដែលខិតខំកសាងឱ្យនិងសម្ពោធនៅថ្ងៃនេះ ព្រមទាំងបានស្នើដល់ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារសមិទ្ធផលនេះ ឲ្យបានគង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង ដែកនឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏ រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត៕

ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


