កីឡា
គ្រូប្រដាល់ល្បីឈ្មោះលើវិថីគុនខ្មែរ លោក ធន់ សុភា ខ្ចីធនាគារខ្ទង់ ៤ម៉ឺនដុល្លារបង្គ្រប់ថ្លៃសាងសង់ក្លឹប
គ្រូប្រដាល់ល្បីឈ្មោះលើវិថីគុនខ្មែរ និងបណ្ដុះបានធន់ធានល្អៗជាច្រើនគឺលោក ធន់ សុភា ទម្លាយឲ្យដឹងថាក្លឹបប្រដាល់ថ្មីដែលលោកកំពុងសាងសង់នេះត្រូវចំណាយថវិការហូតខ្ទង់ជាង ៦ម៉ឺនដុល្លារឯណោះ ខណៈថវិកាបង្គ្រប់បន្ថែម ៤ម៉ឺនដុល្លារទៀតលោកខ្ចីពីធនាគារ។

លោក ធន់ សុភា
លោក ធន់ សុភា បានឲ្យដឹងថា ការសាងសងក្លឹបថ្មីផ្ទាល់ខ្លួនរបស់លោកនៅពេលនេះជិតរួចរាល់ ១០០% ទៅហើយ ស្របពេលការថែមថយកែរកុនផ្សេងៗនឹងបញ្ចប់ជាផ្លូវការអាចចូលហាត់បាននៅចន្លោះពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥។
ដោយសារតែមានកែកុនជាបន្តបន្ទាប់ដូចជាបន្ថែមបន្ទប់ស្នាក់នៅឲ្យច្រើនជាងមុន អូសភ្លើងចូល ជីកអណ្ឌូង និងដាក់សម្ភារហ្វឹកហាត់ថ្មីទាំងស្រុង រួមទាំងការតុបតែងខ្លះទៀតឲ្យត្រូវស្ទង់ដារ ដូច្នេះហើយទើបការចំណាយមានការកើនឡើងច្រើនបែបនេះ។ ថវិកាជំនួយពីឧកញ៉ា សំអាង វឌ្ឍនៈ រួមទាំងសិស្សខ្លួនផងនោះសរុបបានខ្ទង់ជិត ៣ម៉ឺនដុល្លារ។ ដោយសារខ្វះថវិកាបង្គ្រប់ខ្ទង់ ៤ម៉ឺនដុល្លារទៀត លោក និងភរិយា សម្រេចខ្ចីធនាគារ និងសង់ទៅវិញជាប្រចាំខែចន្លោះ ៦០០ដុល្លារក្នុងមួយខែ។

លោក ធន់ សុភា កំពុងបង្ហាត់សិស្ស
ឆ្លើយតបនិងសំនួរថា មូលហេតុអ្វីបានជាលោកគ្រូហ៊ានចំណាយថវិកាយ៉ាងច្រើន និងជាថវិកាខ្ចីធនាគារទៅទៀតលើវិស័យប្រដាល់គុនខ្មែរនេះ? លោក ធន់ សុភា ឆ្លើយយ៉ាងខ្លីថា ព្រោះក្ដីស្រឡាញ់ក្បាច់គុនខ្មែរ ចង់អភិរក្សមរតករបស់ខ្មែរឲ្យនៅគង់វង្ស និងជួយដល់យុវជនខ្មែរដែលចង់ហ្វឹកហាត់ គ្មានកន្លែងស្នាក់នៅ ឬការងារធ្វើជាដើម។

រូបគំរូបក្លឹបលោក ធន់ សុភា
បញ្ជាក់ដែរថា លោក ធន់ សុភា ជាគ្រូប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជា និងបានបណ្ដុះបណ្ដាលធនធានកីឡាករឲ្យមានកេរ្តិ៍ឈ្មោះជាច្រើននាពេលកន្លងមក។ លោកជាគ្រូប្រដាល់ប្រចាំសមាគមប្រដាល់ក្រសួងការពារជាតិ។ ថ្មីៗនេះលោកកំពុងសាងសង់ក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


