ព័ត៌មានអន្ដរជាតិ
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
សមាជិកបក្សប្រឆាំងនៅក្នុងសភារបស់ប្រទេសស៊ែប៊ី បានបង្កភាពវឹកវរដល់សម័យប្រជុំនីតិបញ្ញត្តិ ដោយការគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក កាលពីថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥។

សកម្មភាពរបស់បក្សប្រឆាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីបង្ហាញពីការគាំទ្រចំពោះបាតុកម្មដែលដឹកនាំដោយក្រុមនិស្សិត ដែលបានបន្តចាប់តាំងពីឧបទ្ទវហេតុផ្លូវរថភ្លើងដ៏សោកនាដកម្មមួយកាលពីបួនខែមុន។
សម័យប្រជុំសភាដែលមានបំណងបោះឆ្នោតលើការបង្កើនមូលនិធិរបស់សាកលវិទ្យាល័យ ដែលជាតម្រូវការសំខាន់របស់បាតុករនិស្សិត ត្រូវបានរំខានដោយភាពចលាចលដែលមិននឹកស្មានដល់។ សមាជិកបក្សប្រឆាំង បានចោទប្រកាន់ក្រុមចម្រុះដែលកំពុងកាន់អំណាចថាបានព្យាយាមអនុម័តសេចក្តីសម្រេច រួមទាំងទទួលស្គាល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Milos Vucevic ដោយគ្មាននីតិវិធីត្រឹមត្រូវ។
ក្នុងពេលចលាចល យ៉ាងហោចណាស់សមាជិកសភាបីនាក់បានរងរបួស។ លោកស្រី Jasmina Obradovic មកពីគណបក្សកាន់អំណាច Serbian Progressive Party (SNS) បានរងរបួសដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រធានសភាលោកស្រី Ana Brnabic បានថ្កោលទោសសកម្មភាពនេះ ដោយចាត់ទុកអាកប្បកិរិយារបស់គណបក្សប្រឆាំងថាជា «ភេរវករ» និងបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ។

ភាពចលាចលនេះ បង្ហាញពីការបែកបាក់ផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ែប៊ី ដែលបណ្ដាលមកពីការតវ៉ាប្រឆាំងអំពើពុករលួយក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Aleksandar Vucic បន្ទាប់ពីការដួលរលំនៃដំបូលស្ថានីយ៍រថភ្លើងកាលពីខែវិច្ឆិកាឆ្នាំ២០២៤ ដែលបណ្តាលឲ្យមនុស្ស ១៥នាក់បាត់បង់ជីវិត។ ឧប្បត្តិហេតុនេះ បានធ្វើឲ្យមានការអំពាវនាវកាន់តែខ្លាំងឲ្យរដ្ឋាភិបាលអន្តរកាលត្រួតពិនិត្យការបោះឆ្នោតដោយយុត្តិធម៌ ដែលជាការទាមទារដែលត្រូវបានបដិសេធដោយគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីស៊ែប៊ី លោក Miloš Vučević បានប្រកាសចុះចេញពីតំណែងកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៥៕

ដោយ៖ ឈាង
ចុចអាន៖ រថយន្តប្រធានាធិបតីស៊ែប៊ី កំពុងបើកសុខៗស្រាប់តែរបូតកង់១គ្រាប់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ