ព័ត៌មានជាតិ
ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២
ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី៧ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នេះ លោក យុន លីនណេ អភិបាលរងខេត្ត បានបង្ហាញថា គម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥ នេះ ប៉ុន្តែទោះយ៉ាងនេះក្តីគម្រោងមួយនេះនឹងចាប់ផ្តើមនូវដំណាក់កាលទី២ របស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២៥ ដដែល ហើយអង្គការចៃកា នៃប្រទេសជប៉ុន នៅតែបន្តជួយបន្ថែមទៀត។

លោក យុន លីនណេ បានឱ្យដឹងថា ដំណាក់កាលទី១ បានចាប់ផ្តើមឡើងក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដោយដំណាក់នោះ JICA បានជួយសិក្សាស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងក្រុងសៀមរាប និងបានរៀបចំជាផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពីខែមីនា ឆ្នាំ២០២៣។
លោកបានបន្តទៀតថា នៅក្នុងតំណាក់កាលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសហការអនុវត្តនូវគម្រោងសាកល្បងចំនួន៨ រួមមាន ១.ការកែលម្អការប្រមូលសម្រាម ,២.ការត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ,៣.ឌីជីថលនីយកម្មនៃស្ថិតិទេសចរណ៍ ,៤.ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាល ខេត្ត ,៥.គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា(Sensor) ,៦.កិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍,៧.ការប្រមូលនិងដឹកជញ្ជូនសម្រាមឆ្លាតវៃ និង៨.ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃសៀមរាប (SSDaP)។

លោកអភិបាលរងខេត្ត បញ្ជាក់ថា ក្នុងចំណោមគម្រោងទាំង ៨នោះ មានគម្រោងចំនួន៦ កំពុងត្រូវបានអនុវត្តបំពេញឱ្យទៅជាគម្រោងពេញលេញ និងពង្រីកមុខងារបន្ថែម។ ជាមួយគ្នានេះ ដើម្បីជំរុញឱ្យផែនទីបង្ហាញផ្លូវអនុវត្តកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តក៏បានបង្កើតនូវវេទិកាទីក្រុងឆ្លាតវៃ ដែលមានការចូលរួមពីវិស័យឯកជនផងដែរ ដែលយន្តការនេះ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូសម្រាប់រាជធានី និងក្រុងផ្សេងទៀតរបស់កម្ពុជា ដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។
ប្រធានក្រុមការងារទី២ ទទួលបន្ទុកការអភិវឌ្ឍទីក្រុង និងតំបន់នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក អាបេ ម៉ាសាណូរីអូ (ABE Masanorio) បានបង្ហាញថា យន្តការវេទិកាទីក្រុងឆ្លាតវៃ ដែលបង្កើតឡើងដោយរដ្ឋបាលខេត្តសៀមរាប ពិតជាបានបង្កើតឱកាស និងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន រួមជាមួយសហគមន៍ ហើយយន្តការនេះក៏ជំរុញទីក្រុងសៀមរាប កាន់តែមានមុខមាត់ទាំងនៅឆាកជាតិ និងអន្តរជាតិ។ លោករំពឹងថា យន្តការនេះក៏នឹងជួយឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូមួយរបស់កម្ពុជាផងដែរ។

ចំណែក លោក ហ៊ីរ៉ូណុ តំណាងក្រុមទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានលើកឡើងដែរថា «បើគិតពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមគម្រោងដោយការលំបាកបំផុត ព្រោះវាកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ប៉ុន្តែដោយបានការប្តេជ្ញាចិត្តយើងសម្រចបានការងារយ៉ាងច្រើនប្រកបដោយភាពបត់បែន»។ ដូច្នេះការធ្វើឱ្យទីក្រុងសៀមរាប ក្លាយជាក្រុងឆ្លាតវៃ វានៅមិនទាន់បញ្ចប់ទេ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបន្តថា ជប៉ុននឹងមិនទៅណានោះទេ គឺជប៉ុននៅតែនៅជិតយើងជានិច្ច៕
ដោយ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន