Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង៖ សមយុទ្ធ​អាមេរិក-កូរ៉េ​ខាង​ត្បូង ជាសកម្មភាព​​បង្ក​ហេតុ​ដ៏​គ្រោះថ្នាក់

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងចំពោះសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយហៅ​ថាជា«ទង្វើបង្កហេតុដ៏គ្រោះថ្នាក់»។

សមយុទ្ធ​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ​២០១៦ /រូប​តំណាង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​ KCNA បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១០​ខែ​មីនា​នេះ​ថា ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​ព្រមាន​​ថា សមយុទ្ធទាំង​នេះ​អាច​បង្កើ​នភាព​តានតឹង​យ៉ាង​ខ្លាំង​នៅ​លើ​​ឧបទ្វីប​កូរ៉េ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ដោយ​អចេតនា។

សមយុទ្ធដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១០​ដល់ថ្ងៃទី២០​ខែមីនា មាន​គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការព្រួយបារម្ភផ្នែកសន្តិសុខ ជាពិសេសពីការសាកល្បងមីស៊ីល និងការបង្កហេតុខាងយោធារបស់​កូរ៉េខាងជើង។

សមយុទ្ធយោធារួមគ្នា​នេះ មានឈ្មោះថា «Freedom Shield» ពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើន ដូចជា បច្ចេកវិទ្យា​​កុំព្យូទ័រ និងលំហាត់ហ្វឹកហ្វឺន​ដើម្បីកែលម្អការត្រៀមខ្លួនរបស់កងកម្លាំងទាំងកូរ៉េខាងត្បូង និងអាមេរិក។ យ៉ាង​ណា​មិញ កូរ៉េ​ខាង​ជើង​មើល​ឃើញ​សកម្មភាព​ទាំង​នេះ​ថា​ជា​ការ​បង្ហាញ​ពី​ចេតនា​អរិភាព និង​ការ​កើន​ឡើង​​ភាព​តានតឹង​បន្ថែម​ទៀត​នៃ​ស្ថានការណ៍​ដែល​ផុយ​ស្រួយ​រួច​​ទៅ​ហើយ​នៅ​​ក្នុង​តំបន់។

សមយុទ្ធរវាង​ប្រជាជាតិ​ទាំង​ពីរ បានក្លាយជាប្រភពនៃភាពតានតឹងជាប្រចាំ ដោយទីក្រុងព្យុងយ៉ាងតែងតែព្រមានអំពីការសងសឹក បើសមយុទ្ធទាំងនេះនៅតែបន្ត។ ទាំង​​អាមេរិក និងកូរ៉េខាងត្បូង បាន​​​ប្រាប់​ថា សមយុទ្ធនេះគឺជាការការពារសុទ្ធសាធ ហើយត្រូវបានរៀបចំឡើងដើម្បីពង្រឹងការរារាំងប្រឆាំងនឹងសកម្មភាពបង្កហេតុដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង រួមទាំងការសាកល្បងមីស៊ីល​នាពេលថ្មីៗនេះផងដែរ៕

ដោយ៖ ឈាង

ចុចអាន៖ អ្នកជំនាញ៖ កូរ៉េខាងជើងទំនង​មាន​នុយក្លេអ៊ែរ​ អាចបាញ់ខ្ទេចទីក្រុងអាមេរិកមួយបានហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម