ព័ត៌មានអន្ដរជាតិ
ធនាគារកណ្តាលវៀតណាមជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យស្រូវអង្ករ ចំពេលតម្លៃធ្លាក់ចុះ
ធនាគារកណ្តាលវៀតណាមបានស្នើឱ្យធនាគារពាណិជ្ជក្នុងស្រុកបំពេញតម្រូវការកម្ចីរបស់បុគ្គល និងអាជីវកម្ម ដែលពាក់ព័ន្ធនឹងការផលិត ការកែច្នៃ ការទិញ ការរក្សាទុកបណ្តោះអាសន្ន និងការប្រើប្រាស់ស្រូវអង្ករនៅឆ្នាំ ២០២៥ ជាពិសេសនៅតំបន់ដីសណ្ដទន្លេមេគង្គ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

ការណែនាំរបស់ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្ដាលរបស់ប្រទេស ធ្វើឡើងចំពេលដែលតម្លៃស្រូវអង្ករធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ យោងតាមក្រសួងកសិកម្មវៀតណាម ការនាំចេញអង្កររបស់វៀតណាមក្នុងខែកុម្ភៈ មានចំនួន ៥៦០ ០០០ តោន ឬ ២៨៨,២ លានដុល្លារ ដោយធ្លាក់ចុះ ១៣,៦ ភាគរយ បើគិតពីតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្ករវៀតណាមត្រូវបាននាំចេញក្នុងតម្លៃជាមធ្យម ៥៥៣,៦០ ដុល្លារ/តោន ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ ២០២៥ ដោយធ្លាក់ចុះ ១៨,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សមាគមស្បៀងអាហារវៀតណាម (VFA) បានឱ្យដឹងថា ការធ្លាក់ចុះនេះបណ្ដាលមកពីកំណើននៃការផ្គត់ផ្គង់សកល ក្រោយពេលឥណ្ឌាបើកការនាំចេញអង្ករឡើងវិញ ខណៈផលិតកម្មស្រូវក៏កើនឡើងទាំងនៅទីផ្សារប្រទេសវៀតណាម ថៃ និង ប៉ាគីស្ថាន។
បន្ទាប់ពីការណែនាំកាលពីដើមខែនេះរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញ ឈិញ ស្តីពីតុល្យភាពការផ្គត់ផ្គង់ និងតម្រូវការអង្ករ ធនាគាររដ្ឋវៀតណាមបានណែនាំដល់ធនាគារផ្សេងៗ ឱ្យគាំទ្រដល់ការផលិត និងនាំចេញអង្ករ។ ធនាគារទាំងនោះ ត្រូវតែធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់សម្រាប់កម្ចីលើសកម្មភាពទាក់ទងនឹងស្រូវអង្ករដូចជាផលិតកម្ម ការកែច្នៃ ការទិញ ការស្ដុកទុកបណ្ដោះអាសន្ន និងការនាំចេញជាដើម ក្នុងឆ្នាំ ២០២៥នេះ។

SBV ក៏បានលើកទឹកចិត្តឱ្យធនាគារ និងអាជីវកម្មវៀតណាម សម្របសម្រួលជាមួយសមាគមស្បៀងអាហារវៀតណាម និងសមាគមឧស្សាហកម្មអង្ករវៀតណាម ផងដែរ ដើម្បីចែករំលែកព័ត៌មានអំពីគោលនយោបាយឥណទាន និងជួយអាជីវកម្មទទួលបានហិរញ្ញប្បទាននៅពេលចាំបាច់។
ក្រៅពីវៀតណាម ថៃដែលជាប្រទេសផ្គត់ផ្គង់អង្ករដ៏ធំ ក៏បានចាត់វិធានការដើម្បីឆ្លើយតបនឹងការធ្លាក់ចុះតម្លៃអង្ករផងដែរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា និងវៀតណាម ដើម្បីស្វែងរកមធ្យោបាយដើម្បីដោះស្រាយការធ្លាក់ថ្លៃស្រូវ។
Pichai បានប្រាប់សភាថា ថៃកំពុងពិភាក្សាជាមួយប្រទេសទាំង ២ ដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយសង្ឃឹមថា នេះនឹងបង្កើតតុល្យភាពតម្លៃស្រូវនៅលើទីផ្សារពិភពលោក និងជួយកសិករឱ្យមានស្ថិរភាពប្រាក់ចំណូល៕
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


