Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ រួមគ្នាលើកកម្ពស់គុណតម្លៃអំណានសម្រាប់គុណភាព នៃជីវិត គឺជាការឆ្លើយតបប្រធានបទទិវាជាតិអំណានលើកទី ១០ ឆ្នាំ ២០២៥

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា រួមគ្នា​លើក​កម្ពស់​គុណ​តម្លៃ​អំណាន​សម្រាប់​គុណភាព នៃ​ជីវិត គឺជា​ការ​ឆ្លើយតប​នឹង​ប្រធានបទ ទិវា​ជាតិ​អំណាន​លើក​ទី ១០ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ទី ១០ ក្រោម​ប្រធានបទ “ការ​អាន​ផ្សារភ្ជាប់​អន្តរ​ជំនាន់​មនុស្ស​ក្នុង​សង្គម” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២៥ នេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ថ្លែង​កោតសរសើរ​ចំពោះ លោក​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ខិតខំ​បំពេញ​បេសកកម្ម​តាម​តួនាទី​ភារកិច្ច និង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​អប់រំ យុវជន និង​កីឡា ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​មូលធន​មនុស្ស​ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​បន្ត​ទៀត​ថា ទិវា​ជាតិ​អំណាន​លើក​ទី ១០ ឆ្នាំ ២០២៥ ក្រោម​ប្រធាន​បទ “​ការ​អាន​ផ្សារភ្ជាប់​អន្តរ​ជំនាន់​មនុស្ស​ក្នុង​សង្គម​” គឺជា​ការ​លើក​កម្ពស់​គុណ​តម្លៃ នៃ​អំណាន​សម្រាប់​គុណភាព នៃ​ជីវិត និង​ញ៉ាំង​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ស្រឡាញ់​ការ​អាន ធ្វើ​ឱ្យ​មនុស្ស​មាន​សុខភាព​ខួរក្បាល​ល្អ កាត់បន្ថយ​ភាព​ស្ត្រេស ចេះ​ត្រិះរិះ​ពិចារណា​បាន​ស៊ីជម្រៅ មាន​ចំណេះដឹង​ទូលំទូលាយ បង្កើន​ភាព​ច្នៃប្រឌិត និង​ទទួល​បាន​នូវ​គំនិត​ល្អៗ ទាន់​សម័យកាល សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ជីវិត​រស់នៅ ឆ្ពោះ​ទៅ​ការ​កសាង​សង្គម​ពុទ្ធិ​មួយ​ដ៏​រឹងមាំ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សង្កត់​ធ្ងន់​ថា នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន គម្លាត នៃ​ជំនាន់​មនុស្ស មាន​ការ​ថយ​ចុះ នៃ​ទំនាក់ទំនង​រវាង​ក្មេង និង​មនុស្ស​ចាស់ ជាពិសេស​ក្នុង​បរិបទ នៃ​ឌីជីថល​ភាវូបនីយកម្ម និង​របៀប​រស់នៅ​បែប​ទំនើប កាន់តែ​ធ្វើ​ឱ្យ​គម្លាត​កាន់​រីក​ធំ។ ទោះជា​យ៉ាងណាក៏ដោយ​ការ​អាន​នៅតែ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ការ​ប្រតិបត្តិ​ជា​សកល ដែល​អាច​នាំ​មនុស្ស​មក​នៅ​ជិត​គ្នា​ជាមួយគ្នា និង​យល់ដឹង​ពី​គ្នា។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ប្រធានបទ​ឆ្នាំនេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​សូម​លើកទឹកចិត្ត​ឱ្យ​មាន​ការ​គោរព និង​ការ​យល់ដឹង​អំពី​ភាព​ខុសគ្នា​រវាង​ជំនាន់ ជំរុញ​បង្កើន​ការ​យល់​ដឹង​គ្នា​ទៅវិញទៅមក និង​ការ​ផ្លាស់ប្ដូរ​ចំណេះដឹង​រវាង​មនុស្ស​ចាស់ និង​ក្មេង​ជំនាន់​ក្រោយ រួមមាន ៖ ការ​និទាន​រឿង ការ​បង្កើន​ក្លឹប​អាន​សៀវភៅ និង​វេទិកា​ចែករំលែក​បទ​ពិសោធ​ផ្នែក​អក្សរសាស្ត្រ វេទិកា​សន្ទនា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម