ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារទីតាំងយោធាស៊ីរី ក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេស
យន្តហោះយោធាអ៊ីស្រាអែលបានវាយប្រហារទីតាំងយោធារបស់អតីតប្រធានាធិបតី Bashar al-Assad នៅក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែមីនានេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) បានរាយការណ៍ថា ការវាយប្រហារកាលពីយប់ថ្ងៃចន្ទលើទីក្រុងចំនួនពីរគឺទីក្រុង Jbab និង Izraa នៅភាគខាងជើងនៃខេត្តDeraa ដែលស្ថិតនៅចម្ងាយ១០៣គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Damascus។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មានការវាយប្រហារចំនួន១៧ លើកដោយយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធាចំនួនពីរ ដែលមានទីតាំងនៅក្នុងទីក្រុងដែលជា អតីតកងវរសេនាធំកាំភ្លើងធំលេខ៨៩និងកងពលតូចទី១២របស់របបនេះ។
ការវាយប្រហារតាមអាកាសនេះបានកំណត់គោលដៅលើទីស្នាក់ការកងទ័ពរបប al-Assad ឃ្លាំងអាវុធ រ៉ាដា រថក្រោះ និងកាំភ្លើងធំ ដែលក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី កំពុងព្យាយាមដណ្តើមកាន់កាប់ តែរហូតមកដល់ពេលនេះមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ានៅឡើយទេ។

ចាប់តាំងពីការផ្តួលរំលំប្រធានាធិបតីស៊ីរី លោក al-Assad កាលពីខែធ្នូ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរាប់រយលើកលើគោលដៅនៅក្នុងប្រទេសស៊ីរី។ យោងតាមក្រុមសង្កេតការណ៍ស៊ីរី យោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសជាង៥០០លើកលើគោលដៅនៅក្នុងប្រទេសស៊ីរីចន្លោះពីថ្ងៃទី៨ខែធ្នូដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ហើយបានវាយប្រហារចំនួន២១លើករហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។
ការវាយប្រហាររបស់អ៊ីស្រាអែលភាគច្រើនបានកំណត់គោលដៅទីតាំង និងសព្វាវុធដែលធ្លាប់កាន់កាប់ដោយកងកម្លាំងរបស់របបផ្តួលរំលំ ដែលអ៊ីស្រាអែលថាដើម្បីការពារទ្រព្យសម្បត្តិយោធាមិនឱ្យធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងអរិភាពចំពោះអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីខែមុនបាននិយាយថា ប្រទេសស៊ីរីភាគខាងត្បូងត្រូវតែគ្មានយោធាទាំងស្រុង ដោយព្រមានផងដែរថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកវត្តមានរបស់កងកម្លាំងរដ្ឋាភិបាលថ្មីនៅទីក្រុង Damascus ដែលដឹកនាំដោយប្រធានាធិបតីបណ្តោះអាសន្នស៊ីរី Ahmed al-Sharaa នៅជិតទឹកដីអ៊ីស្រាអែលនោះទេ។
ចាប់តាំងពីការដកចេញពីលោក al-Assad មក យោធារបស់អ៊ីស្រាអែលបានចូល និងដណ្តើមកាន់កាប់ទឹកដី ក្នុងតំបន់ការពារដែលត្រួតត្រាដោយអង្គការសហប្រជាជាតិ ដែលបានបំបែកអ៊ីស្រាអែល និងស៊ីរី នៅតំបន់ Golan Heights ដែលបានកាន់កាប់តាំងពីឆ្នាំ ១៩៧៤៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


