ជីវិតកម្សាន្ដ
IU ថា មិនចង់បានមរតករបស់ឪពុកម្តាយទេ
នៅក្នុងវគ្គថ្មីនៃ «Salon Drip 2» ដែលបានចេញផ្សាយនៅលើប៉ុស្តិ៍ YouTube ‘TEO’ នៅថ្ងៃទី ១១ ខែមីនា កំពូលតារាចម្រៀង និងជាតារាសម្តែង IU (ឈ្មោះពិត Lee Ji Eun) បានបង្ហាញខ្លួនជាភ្ញៀវ។ នៅក្នុងវីដេអូនោះ នាងបានលើកឡើងថា គ្មានចេតនាចង់ទទួលមរតកទ្រព្យសម្បត្តិរបស់ឪពុកម្តាយទេ។
នៅពេលដែលពីធីករ Jang Do Yeon សួរពាក់ព័ន្ធនឹងគ្រួសារ IU បានឆ្លើយថា នាងបានឯករាជ្យផ្នែកហិរញ្ញវត្ថុរួចហើយ ។ ជាពិសេស នាងមិនគិតថាឪពុកម្តាយរបស់មានចេតនាទុកមរតកឲ្យនាងទេ ។
តារាស្រីរូបនេះ បានបន្ថែមថា «ខ្ញុំបានសួរថា តើពួកគេនឹងបែងចែកមរតកដោយរបៀបណា ហើយប៉ារបស់ខ្ញុំបាននិយាយថា គាត់នឹងបែងចែកវាឲ្យស្មើៗគ្នាក្នុងចំណោមពួកយើងទាំងបួន។ ដូច្នេះខ្ញុំបានប្រាប់គាត់ថា គ្រាន់តែដកខ្ញុំ ហើយចែកវាទៅជាភាគបីដោយគ្មានចំណែករបស់ខ្ញុំ»។
តារាសម្ដែអបិងចម្រៀង រ IU បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ជាមួយនឹងបទចម្រៀង “Lost Child” ។ នាងទទួលបានប្រជាប្រិយភាពជាមួយនឹងការទស្សនាដូចជា “Boo” និង “Marshmallow” ហើយបានពង្រឹងភាពជាតារារបស់នាងជាមួយនឹង “Good Day” ក្នុងឆ្នាំ ២០១០ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Jay Chou ចាញ់ល្បែង ដល់ថ្នាក់បញ្ចាំផ្ទះ និងយន្តហោះឯកជន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


