Connect with us

ព័ត៌មានជាតិ

ពន្ធដារលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន ហ្វ្រេនស៊ីប ប៊ីហ្សនេស ខនសាល់ធេន

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​លុបចោល អាជ្ញាប័ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​របស់​ក្រុមហ៊ុន ហ្វ្រេនស៊ីប ប៊ីហ្សនេស ខនសាល់ធេន ឯ.ក (FRIENDSHIP BUSINESS CONSULTANT CO., LTD.) ដោយពុំអនុញ្ញាតឱ្យក្រុមហ៊ុននេះបន្តប្រតិបត្តិការអាជីវកម្មរបសខ្លួនទៀតឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ GDT ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនាបានឱ្យដឹងថា ក្រោយ​ការ​សម្រេច​លុប​ចោល​របស់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​នេះ ក្រុមហ៊ុន​ត្រូវបាន​បាត់បង់​នីតិសម្បទា​ជាភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដែល​មិន​អាច​ផ្តល់​សេវាពាក់ព័ន្ធនឹង ពន្ធដារជូនអតិថិជន ឬជូនអ្នកជាប់ពន្ធទៀតទេ។

ក្នុងន័យនេះ លោក-លោក​ស្រី​ជា អភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និង​សាធារណជន​ទូទៅ​ដែល​កំពុង ឬមាន​បំណង​ប្រើប្រាស់​សេវាកម្ម​ពាក់ព័ន្ធ​នឹង​ពន្ធដារពី​ក្រុមហ៊ុនខាងលើ ត្រូវផ្អាក​​ ឬកុំ​ប្រើប្រាស់​សេវាកម្មពាក់ព័ន្ធ​នឹង​ក្រុមហ៊ុននេះ ដើម្បី​ចៀសវាង​ទទួល​រងនូវការផាកពិន័យ និងទណ្ឌកម្មផ្សេងៗ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តិ​ស្តីពី​ពន្ធដារ​​ជា​ធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម