ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ លើកកម្ពស់ដល់ការអប់រំស្ទែម
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM ក្រោមមូលបទ “ស្ទែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលិការសិក្សាជួបនឹងអច្ឆរិយៈ” របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM ដើម្បីលើកកម្ពស់ការអប់រំស្ទែម។ នេះបើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១.លើកកម្ពស់ការអប់រំស្ទែម៖ លើកទឹកចិត្តអ្នកចូលរួម ឱ្យស្វែងយល់ពីគោលគំនិតស្ទែម តាមរយៈវិធីសាស្ត្របែបទាក់ទាញ និងច្នៃប្រឌិត។ ទី២. អភិវឌ្ឍជំនាញសម្រាប់ពេលអនាគត់៖ ផ្តល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀននូវអក្ខរកម្មផ្នែកឌីជីថល និងជំនាញនិទានរឿង ដែលចាំបាច់សម្រាប់ពិភពលោកទំនើប។ ទី៣.អបអរសាទរភាពចម្រុះ៖ បង្ហាញពីគំនិតច្នៃប្រឌិត និងទស្សនៈប្លែកៗរបស់សិស្ស និងគ្រូបង្រៀននៅទូទាំងអាស៊ីអាគ្នេយ៍។ ទី៤. បំផុសគំនិតច្នៃប្រឌិត៖ ជំរុញអ្នកចូលរួមឱ្យគិតយ៉ាងល្អិតល្អន់ពីអនាគតនៃការអប់រំ និងរបៀបដែលស្ទែមអាចជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។
ចំពោះលក្ខណ្ឌនៃការចូលរួម សមាសភាពចូលរួម ជាសិស្សានុសិស្ស និងគ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ត្រូវបង្កើតវីដេអូតាមលក្ខណ្ឌរបស់អ្នករៀបចំ។ អ្នកចូលរួមត្រូវបានបែងចែកជា៣ក្រុម៖
- ក្រុមប្រភេទ A៖ សិស្សនៅកម្រិតបឋមសិក្សា មានអាយុចន្លោះពី ៧ ទៅ ១២ឆ្នាំ (អាចចូលរួមជាបុគ្គល ឬជាក្រុម និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)
- ក្រុមប្រភេទ B ៖ សិស្សកម្រិតអនុវិទ្យាល័យ មានអាយុចន្លោះពី ១៣ ទៅ ១៨ឆ្នាំ(ត្រូវចូលរួមជាបុគ្គល និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)
- ក្រុមប្រភេទ C ៖ គ្រូបង្រៀននៅកម្រិតបឋមសិក្សា ឬមធ្យមសិក្សា (ត្រូវចលរួមជាបុគ្គ)
សម្រាប់ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២០០ដុល្លារអាមេរិក ជ័យលាភីលេខ២ នឹងទទួលបានថវិកាចំនួន ១៥០ដុល្លារអាមេរិក និងជ័យលាភីលេខ៣ នឹងទទួលបានថវិកាចំនួន ១០០ដុល្លារអាមេរិក។
សិស្សានុសិស្ស និងគ្រូបង្រៀនដែលមានចំណាប់អារម្មណ៍លើកម្មវិធីប្រកួតប្រជែងខាងលើ សូមចូលទៅកាន់តំណភ្ជាប់ https://forms.gle/S6vK37EsYauiQ14N8 ដើម្បីចុះឈ្មោះ ឬស្កេន QR Code ខាងក្រោម ដើម្បីទទួលបានព័ត៌មាននានា។
កម្មវិធីប្រកួតប្រជែងនេះ នឹងផុតកំណត់ទទួលពាក្យចូលរួម នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សមាសភាពដែលបានចុះឈ្មោះចូលរួមត្រូវបញ្ជូនវីដេអូប្រកួតប្រជែងឱ្យបានមនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


