សន្តិសុខសង្គម
ពលរដ្ឋក្នុងមូលដ្ឋានស្រុកបាទីកំពុងព្រួយបារម្ភពីសុវត្ថិភាពក្រោយករណីចោរកម្មកើតឡើងញឹកញាប់
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កំពុងមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងក្រោយបទល្មើសចោរកម្មកើតមានជាច្រើនករណី និងញឹកញាប់ តែមុខសញ្ញានៅមិនទាន់បង្ក្រាបបាន។ បើតាមពលរដ្ឋ ក្នុងរយៈពេលមួយខែកន្លងមកនេះ ករណីចោរកម្មកើតមានចំនួន៤លើក នេះរាប់តែក្នុងមូលដ្ឋានភូមិត្រពាំងត្រយឹងមួយប៉ុណ្ណោះ ហើយករណីចុងក្រោយបានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បាត់ទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង១ម៉ឺន ២ពាន់ដុល្លារសហរដ្ឋអារិក។

ពលរដ្ឋបន្ថែមថា នៅក្នុងមូលដ្ឋានពួកគាត់បច្ចុប្បន្ន ហាក់មិនមានសុវត្ថិភាពនោះទេ ដោយសារកើតមានករណីចោរកម្មញឹកញាប់ មានទាំងកាត់សោរចូលលួចម៉ូតូ (បាត់ម៉ូតូមួយគ្រឿង) ករណីគាស់ទ្វារផ្ទះលក់ទូរស័ព្ទ(មិនបានសម្រេច) ករណីលួចម៉ាស៊ីនបូមទឹក(បានសម្រេច) ករណីកាត់ខ្សែភ្លើង (បានសម្រេច) និងករណីចុងក្រោយចូលលួចកាបូបដល់ក្នុងផ្ទះបាត់មាសអស់ជាង៣តម្លឹង និងប្លាកទីនមួយចំនួនសរុបជាទឹកប្រាក់អស់ជាង១ម៉ឺន២ពាន់ដុល្លារ។

មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំចំបក់ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានលើកឡើងពីបញ្ហាខ្វះខាតកម្លាំងដើម្បីចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស ដោយសារនៅក្នុងប៉ុស្ដិ៍នគរបាលចំបក់ទាំងមូលមានមន្ត្រីតែ៤នាក់ប៉ុណ្ណោះ ហើយមន្ត្រីក៏មានវ័យចំណាស់ទៀតផង។ មន្ត្រីនគរបាលដដែលបន្ថែមថា ការចេញល្បាតមិនអាចចេញតែម៉ូតូមួយគ្រឿង និងកម្លាំងពីរនាក់នោះទេ យ៉ាងហាវណាស់ក៏មានម៉ូតូពីរគ្រឿង និងកម្លាំង៤នាក់ដែរ ហើយបើកម្លាំងប៉ុស្ដិ៍មានតែ៤នាក់ អញ្ចឹងពេលចេញអស់ អត់មានអ្នកប្រចាំការនៅប៉ុស្ដិ៍នោះទេ។ ពាក់ព័ន្ធករណីចោរកម្មនេះ នគរបាលប៉ុស្ដិ៍ចំបក់ ក៏សូមស្នើដល់កម្លាំងជំនាញស្រុកជួយចុះស្រាវជ្រាវបន្ថែមផងដើម្បីកំណត់មុខសញ្ញាបានឆាប់រហ័ស។

ពាក់ព័ន្ធករណីចោរកម្មនេះដែរ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី ក៏បានទទួលជ្រាបព័ត៌មានរួចហើយតាំងពីថ្ងៃកើតហេតុមកម្លេះ ខណៈលោកបាននិងកំពុងជំរុញកម្លាំងជំនាញស្រុកស្រាវជ្រាវតាមចាប់ក្រុមមុខសញ្ញាសកម្មទាំងនេះដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាទី ស្នើឲ្យកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក សូមបញ្ចេញកម្លាំងល្បាតតាមភូមិសាស្ត្រស្មុកស្មាញ និងងាយរងគ្រោះឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់បញ្ហាបទល្មើស ជាពិសេសក្រុមក្មេងទំនើង និងបញ្ហាគ្រឿងញៀន៕
អត្ថបទ៖ សុខុម



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


