ព័ត៌មានអន្ដរជាតិ
ខឹងជំពាក់លុយមិនព្រមសង ស្ត្រីជប៉ុនម្នាក់ត្រូវម្ចាស់លុយចាក់ជាង៣០កាំបិត ពេលកំពុងLive
ស្ត្រីវ័យក្មេងម្នាក់ត្រូវបានជនសង្ស័យចាក់សម្លាប់ជាង៣០កាំបិត ពេលកំពុងឡាយផ្ទាល់តាមដងផ្លូវក្នុងទីក្រុងតូក្យូ ដោយសារការខឹងសម្បាររឿងខ្ចីលុយមិនសង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

ជនសង្ស័យអាយុ៤២ឆ្នាំ ភេទប្រុស ឈ្មោះ Kenichi Takano បានចាក់សម្លាប់នារីវ័យក្មេងឈ្មោះ Airi Sato អាយុ ២២ឆ្នាំកាលពីព្រឹកថ្ងៃអង្គារ ខណៈពេលដែលនាងកំពុងដើរតែម្នាក់ឯងនៅក្នុងតំបន់លំនៅដ្ឋាននៃ Shinjuku ដែលផ្លូវដ៏មមាញឹកបំផុតមួយរបស់ទីក្រុងតូក្យូ។ នាងបានរងរបួសត្រង់កនិងត្រង់ដើមទ្រូងនិងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
ជនបង្ក Takano បានប្រាប់ប៉ូលិសថា គាត់បានយកប្រាក់សន្សំរបស់គាត់ទៅឱ្យជនរងគ្រោះខ្ចីរាប់លានយ៉េន តែជនរងគ្រោះមិនព្រមសងត្រឡប់មកវិញ។ គាត់បានប្រាប់ប៉ូលិសថា គាត់«មិនអាចទទួលយកបានទេ ដែលនាងរកលុយពីការឡាយស្រ្ទីម ខណៈពេលដែលជំពាក់លុយខ្ញុំ»។
យោងតាមការសារភាពរបស់ Takano បាននិយាយថាគាត់បានទិញកាំបិតដើរព្រៃ(survival knife) សម្រាប់ធ្វើឃាតនេះពី ២ ទៅ ៣ ខែមុន ហើយបានយកវាពីផ្ទះរបស់គាត់នៅទីក្រុង Oyama ខេត្ត Tochigi ទៅកាន់ស្រុក Takadanobaba នៅជិតទីក្រុងតូក្យូ។ គាត់បានតាមដានទីតាំងរបស់ Sato តាមរយៈការឡាយរបស់នាង មុនឈានទៅដល់ការសម្លាប់នេះ។

យោងតាមប៉ូលីស Takano បានស្គាល់ Sato ជាលើកដំបូងតាមរយៈការឡាយរបស់នាងក្នុងខែកុម្ភៈឆ្នាំ២០២១។ នៅខែសីហា ឆ្នាំ ២០២២ គាត់បានចាប់ផ្តើមទៅហូបអាហារនៅកន្លែងដែលនាងធ្វើការញឹកញាប់ ហើយក្រោយមកនាងបានចាប់ផ្តើមខ្ចីប្រាក់របស់គាត់ ដោយអះអាងថា នាងកំពុងជួបការលំបាកក្នុងការចំណាយលើការរស់នៅ។
ក្រោយមក Takano បានប្តឹង Sato ក្នុងឆ្នាំ ២០២៣ ពីបទមិនសងប្រាក់វិញ ជាមួយនឹងឯកសារបង្ហាញថាគាត់បានឲ្យនាងខ្ចីប្រាក់សរុបចំនួន ២.៥៤ លានយ៉េន ស្មើនឹង៧០០០ដុល្លារ ក្នុងរយៈពេល១០ ដងចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ ២០២២។ សេចក្តីសម្រេចបានបង្គាប់ឱ្យនាងបង់ប្រាក់ចំនួន ២.៥ លានយ៉េនដល់ Takano វិញ។ ប៉ុន្តែនៅក្នុងខែមករាឆ្នាំ ២០២៤ គាត់បានរាយការណ៍ទៅប៉ូលិសនៅក្នុងខេត្ត Tochigi ថា Sato បានបាត់ខ្លួនបន្ទាប់ពីការសម្រេចនេះ៕




អត្ថបទ៖ ប៊ុន សុភាព
.
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


