Connect with us

ជីវិតកម្សាន្ដ

លោក ហ៊ុយ យ៉ាឡេង ចាត់ទុកការផ្តល់ឈាម ជាអត្ថប្រយោជន៍អាចសង្គ្រោះជីវិតទាំងអ្នកជំងឺ និងខ្លួនឯង

បានផុស

នៅ

ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតពលរដ្ឋ និងអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ផលិតករភាពយន្ត និងអ្នកដឹកនាំសម្តែងលោក ហ៊ុយ យ៉ាឡេង បានប្រកាសធ្វើការអំពាវនាវ ក៏ដូចជាបំផុសដល់អ្នកគាំទ្រចូលរួមបរិច្ចាគឈាមព្រោះការផ្តល់ឈាមគឺមានអត្ថប្រយោជន៍ជួយសង្គ្រោះជីវិតអ្នកជំងឺនិងខ្លួនឯង។

ហ៊ុយ យ៉ាឡេង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតមិនខុសគ្នាពីសិល្បករសិល្បការិនីឯទៀតនោះទេ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករល្បី ឈ្មោះកាលពីថ្មីៗនេះបានបង្ហាញវត្តមានក្នុងការចូល រួមបរិច្ចាគឈាមដើម្បីជួយដល់អ្នកដែលខ្វះខាតនិងកំពុងត្រូវការឈាមចាំបាច់សម្រាប់សង្គ្រោះជីវិតផងដែរ។

អំឡុងពេលនោះដែរលោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមដូច្នេះថាការផ្តល់ឈាមគឺ ១. កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល។
២. កាត់បន្ថយកូលេស្តេរ៉ុល(ខ្លាញ់) និងភាពតានតឹងក្នុងចិត្ត។
៣. កាត់បន្ថយជំងឺមហារីកជួយឱ្យស្បែកស្រស់ថ្លា។
៤.កាត់បន្ថយការឡើងទម្ងន់ និងជួយឱ្យប្រសើរឡើងនៅជំងឺបេះដូង
៥.កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកធ្វើឱ្យប៉ះពាល់ថ្លើមនិងលំពែង។

ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បាននិយាយទៀតថា ប្រសិនអ្វីបន្ថែមលើសពីនេះអាចចូលរួមផ្តល់ជាមតិ ដើម្បីជាសារបំផុសដល់មហាជន។ ទង្វើនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។

គួរបញ្ជាក់ដែរថាលោក ហ៊ុយ យ៉ាឡេង ជាផលិករភាពយន្តនិងជាអ្នកដឹកនាំសម្តែងដោយកត់សម្គាល់កន្លងមក លោកតែងលេចមុខខ្នះខ្នែងក្នុងការចូលរួមលើកស្ទួយវិស័យភាពខ្មែរ តាមរយ:ការផលិតនិងផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិជាដើម។ ជារឿយៗ លោកក៏តែងបង្ហាញឆន្ទ:មិនបោះបង់ចោលក្តីស្រមៃរបស់ខ្លួនក្នុងការនាំភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជាការគៀងគរផលិតករ ឬក្រុមហ៊ុនបរទេសចូលមកសហការផលិត និងថតភាពយន្តនៅក្នុងស្រុកទៀតផង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម