ជីវិតកម្សាន្ដ
ផលិតករ ហ៊ុយ យ៉ាឡេង បញ្ជាក់ថា “កុំស្លាប់” ជារឿងពិតក្រោយជួបវិបត្តិចង់សម្លាប់ខ្លួន ៣ដង
ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ា ឡេង ហៅកថាជ័យ បានសម្រេចផលិតខ្សែភាពយន្តរឿង “កុំស្លាប់” ដើម្បីជាសារដាស់តឿនអ្នកធ្លាប់ជួបបញ្ហាវិបត្តិផ្លូវចិត្តដែលប៉ងសម្លាប់ខ្លួនឯង ខណ:លោកអះអាងថា នេះក៏ជារឿងរ៉ាវពិតរបស់ខ្លួនផងដែរ បន្ទាប់ពីជួបវិបត្តិផ្លូវចិត្តរហូតប៉ងសម្លាប់ខ្លួន ៣ដង មកនោះ។


ប្លែកលើកនេះ លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿងដើរតួខ្លួនឯង បានផ្តល់ឱកាសដល់តារាថ្មីសម្តែងវិញម្តង ក្នុងរឿងថ្មីរបស់លោកចំណងជើងថា “កុំស្លាប់” ខណៈភាពយន្តនេះ លោកបានគិតយូរមកហើយ ជាសាច់រឿងរៀបរាប់ពីយុវវ័យជាច្រើន ដែលតែងគិតខ្លីលេបថ្នាំសម្លាប់ខ្លួន ឬលោតទឹកជាដើម។ ជាមួយនឹងខ្សែភាពយន្តនេះដែរ លោកនឹងស្រាយចម្ងល់ថា ហេតុអ្វីយុវវ័យទាំងនោះជ្រើសរើសយកវិធីធ្វើអត្តឃាតខ្លួនឯង។


នៅពេលសួរថា តើនៅពីក្រោយរឿងនោះដោយសារអ្វី? លោកបានបញ្ជាក់ថា រឿងនេះលោកបានដកស្រង់ពីជីវិតពិតកាលលោកនៅយុវវ័យ ដោយមិត្តរបស់លោកបានលេបថ្នាំសម្លាប់ខ្លួន កាលនៅរៀនថ្នាក់ទី១២ ហើយនិងរឿងពិតរបស់លោកខ្លួនឯងផងដែរ ដែលធ្លាប់គិតខ្លីចង់សម្លាប់ខ្លួន ចង់លោតពីលើស្ពាន ចង់លោតចូលភ្លើងជាដើម។
លោកបន្តថា នៅពេលយើងគិតខ្លីចង់សម្លាប់ខ្លួន គឺមានស្រមោលបិសាចតាមលងបន្លាច ហើយទម្រាំលោកផ្តាច់បាន មានរឿងជាច្រើនដែលលោកបានជួប ហើយលោកបានយកបង្ហាញក្នុងរឿងនេះ ហើយនិងវិធីដោះស្រាយដើម្បីគេចចេញពីស្រមោលបិសាច។


“កុំស្លាប់” អាចចាត់ទុកជាខ្សែភាពយន្តឆ្លុះបញ្ចាំងពីរឿងរ៉ាវនៃជីវិតយុវវ័យ ចំណោទបញ្ហា និងវិធីដោះស្រាយវិបត្តិផ្លូវអារម្មណ៍ ដែលគ្រោងចាក់បញ្ចាំង នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


