ជីវិតកម្សាន្ដ
លោក ហ៊ុយ យ៉ាឡេង ស្រក់ទឹកភ្នែក ក្រោយទស្សនាភាពយន្តហុងកុងមួយសម្តែងដោយ លី តៅហួ
ផលិតករភាពយន្តខ្មែរលោក ហ៊ុយ យ៉ាឡេងបានបង្ហើបឲ្យដឹងថា បន្ទាប់ពីលោកទស្សនានិងស្វែងយល់នូវសាច់រឿងហុងកុងមួយ ដែលសម្តែងដោយបងធំ លី តៅហួ បានពញ្ញាក់អារម្មណ៍លោក រហូតលោកស្រក់ទឹកភ្នែកតាមសាច់រឿងមួយនេះ។

ចំណុចដែលចម្បងនៅក្នុងសាច់រឿង “អ្នកចំបាំងអណ្តាតភ្លើង” ត្រូវបានលោក ហ៊ុយ យ៉ាឡេង រៀបរាប់ខ្លឹមសារថា ជាភាពយន្តធំរបស់ហុងកុងហើយដែលផលិតនិងសម្តែងដោយបងធំ លី តៅហួ ផ្ទាល់តែម្តងហើយដែលជាទំនងមួយទៀតនោះគឺ គាត់ក៏ស្ថិតក្នុងក្រុមអ្នកដឹកនាំផងដែរដោយគាត់ផ្តល់ឱកាសឱ្យអ្នកថតដែលមានបទពិសោធយូរមកគ្រងតំណែងដឹកនាំរឿងហើយគាត់នៅពីក្រោយ។
ផលិតករភាពយន្តខ្មែររូបនេះ បន្តថា រឿង”អ្នកចំបាំងអណ្តាតភ្លើង”នេះ ជាភាពយន្តជាតិនិយមមួយ ដែលនិយាយអំពីរដ្ឋាភិបាលហុងកុងតែម្តងដែលត្រូវដោះស្រាយបញ្ហាឆេះតំបន់អេតចាយមួយ ហើយទៅជាធ្លាយវិទ្យុសកម្មវិញ ខណៈក្រុមអគ្គិភ័យដើរតួឈានមុខក្នុងកិច្ចការនេះ បងធំ លី តៅហួ ដើរតួជាក្រុមប្រឹក្សា និងរាជរដ្ឋាភិបាលត្រូវដោះស្រាយយ៉ាងណាកុំឱ្យវិទ្យុសកម្មសាយភាយនិងធ្វើឱ្យលឿនកុំឱ្យប្រជាជនដឹង។
លោក ហ៊ុយ យ៉ាងឡេង បានសង្កត់ធ្ងន់ថា “ភាពយន្តនេះ បានធ្វើឱ្យខ្ញុំទឹកភ្នែក នៅពេលដែលវីរបុរសអគ្គិភ័យត្រូវពលីជីវិតដើម្បីដោះស្រាយបញ្ហានេះ។ នេះបញ្ជាក់ថា ដរាបណាជាតិមានបញ្ហា ហើយជាតិមានវីរបុរសក្លាហាននោះ យើងនឹងឈ្នះ”។
លោកបញ្ជាក់ទៀតតថា ភាពយន្តបានឆ្លុះបញ្ចាំងថា ពិភពលោកនេះមិនមែនសម្រាប់ពួកអ្នកមានផ្តាច់មុខ ដែលចង់ក្រឡុកផែនដីដោយទឹកលុយនោះឡើយ ហើយភាពយន្តនេះ ក៏ចង់បង្ហាញពីប្រជាជនហុងកុងដែលមានបញ្ញាចេះដឹងមិនចលាចល់នៅពេលប្រទេសមានគ្រាអាសន្នដែរ គឺពួកគាត់ចូលរួមសហការជាមួយរដ្ឋាភិបាលដែលជាចំណុចមួយជួយឱ្យរដ្ឋដោះបញ្ហាបានជោគជ័យផងដែរ។
ផលិតករភាពយន្ត “រឿងដើម្បីកូន “លោក ហ៊ុយ យ៉ាឡេង បាននិយាយបន្ថែមថា ភាពយន្តនេះរកចំណូលបាន ៤១លានដុល្លារហើយ តែមិនទាន់មានប្រភពថាចាយអស់ប៉ុន្មានតែបើខ្ញុំស្មានក៏មិនក្រោយ៣០លានដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


