ព័ត៌មានអន្ដរជាតិ
អំពើហិង្សាចាប់ផ្តើមផ្ទុះឡើងបណ្តើរៗ នៅមុនការចេញសាលក្រមគូសវាសវាសនា លោក Yoon
ប៉ូលីសកូរ៉េខាងត្បូងបានបង្កើតក្រុមស៊ើបអង្កេតភ្លាមៗលើឧប្បត្តិហេតុគប់ពងមាន់ឆៅលើក្រុមតំណាងរាស្រ្តនៃគណបក្សប្រជាធិបតេយ្យដែលធ្វើសន្និសីទសារព័ត៌មាននៅមុខតុលាការធម្មនុញ្ញកាលពីថ្ងៃទី២០ខែមីនា ដោយទាមទារឲ្យតុលាការធម្មនុញ្ញចេញសាលក្រមបណ្តេញប្រធានាធិបតី Yoon Suk Yeol ចេញពីអំណាចជាបន្ទាន់ ខណៈតុលាការធម្មនុញ្ញអាចនឹងចេញសាលក្រមក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េ MAEIL BUSINESS NEWSPAPER ក្រុមតំណាងរាស្រ្តនៃគណបក្សប្រជាធិបតេយ្យកូរ៉េដែលបានចូលរួមធ្វើសន្និសីទសារព័ត៌មាននៅមុខអគារតុលាការធម្មនុញ្ញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវបានវាយប្រហារដោយស៊ុតឆៅ ពីសំណាក់ក្រុមបាតុករដែលគេអះអាងថា គាំទ្រប្រធានាធិបតី Yoon Suk Yeol។
ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូលបាននិយាយនៅថ្ងៃដដែលនេះថា៖«ដោយពិចារណាលើភាពធ្ងន់ធ្ងរនៃបញ្ហានេះ យើងបានបង្កើតក្រុមស៊ើបអង្កេតមួយដែលផ្តោតលើផ្នែកព្រហ្មទណ្ឌនៃស្ថានីយប៉ូលីស Jongno ហើយបានបើកការស៊ើបអង្កេត» ដោយបន្ថែមថា៖«យើងនឹងស៊ើបអង្កេតយ៉ាងរហ័ស និងតឹងរ៉ឹង រួមទាំងការវិភាគទិន្នន័យវីដេអូ និងការតាមដានអ្នកគប់ស៊ុតឆៅនោះ»។
យ៉ាងហោចណាស់ តំណាងរាស្រ្តពីររូប រួមមាន លោក Baek Hye-ryeon និងលោក Lee Kun-tae មកពីគណបក្សប្រជាធិបតេយ្យ បានរងការវាយប្រហារដោយស៊ុតឆៅដោយបាតុករដែលជឿថាប្រឆាំងនឹងការចោទប្រកាន់ទម្លាក់អំណាចរបស់សភា។
ស្ថានភាពនយោបាយនៅប្រទេសកូរ៉េបានវិវឌ្ឍកាន់តែក្តៅឡើងៗ បន្ទាប់ពីតុលាការធម្មនុញ្ញបានពន្យាការចេញសាលក្រមសម្រេចសេចក្តីផ្លូវការថាតើនឹងប្រគល់អំណាចឲ្យ ប្រធានាធិបតី Yoon Suk Yeol វិញ ឬក៏ត្រូវតម្កល់ការចោទប្រកាន់របស់សភាចាត់ទុកជាបានការ ដោយបណ្តេញចេញពីអំណាច និងតម្រូវឲ្យប្រទេសកូរ៉េខាងត្បូងត្រូវរៀបចំបោះឆ្នោតប្រធានាធិបតីឡើងវិញក្នុងរយៈពេល៦០ថ្ងៃ។
ក្នុងអំឡុងពេលនៃការពន្យាពេលដែលរហូតដល់ពេលនេះដែលមានរយៈពេល២៥ថ្ងៃ ចាប់តាំងពីតុលាការបានបញ្ចប់សេចក្តីសន្និដ្ឋានកាលថ្ងៃទី២៥ខែកុម្ភៈ។
តុលាការធម្មនុញ្ញបានប្រើប្រាស់ពេលយូរ ដោយសារ នៅក្នុងសំណុំរឿងចោទប្រកាន់ទម្លាក់អំណាចដូចគ្នានេះ សេចក្តីសម្រេចរបស់អតីតប្រធានាធិបតី Roh Moo-hyun ត្រូវបានចេញក្នុងរយៈពេល១៤ថ្ងៃបន្ទាប់ពីសវនាការបញ្ចប់សេចក្តី ខណៈដែលការសម្រេចរបស់អតីតប្រធានាធិបតី Park Geun-hye ចំណាយពេល១១ថ្ងៃ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


