ជីវិតកម្សាន្ដ
ផ្ទុះការសរសើរ! នាដការីរបាំ កូនអាន ប្រថុយមិនខ្លាចគ្រោះថ្នាក់ ដើម្បីផ្សព្វផ្សាយវប្បធម៌
នាដការីរបាំបុរាណកញ្ញាសុគា គីមលាង ហៅកូនអាន បានធ្វើឱ្យមហាជនអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនាំគ្នាសរសើជាថ្មី ក្រោយឃើញសកម្មភាពរបស់នាងក្នុងការថតផ្សព្វផ្សាយវប្បធម៌ និងតំបន់ទេសចរណ៍ដោយមិនខ្លាចនឿយហត់ឬគ្រោះថ្នាក់ឡើយ។
តាមការកត់សម្គាល់នាដការីដ៏លេចធ្លោកផ្នែករបាំបុរា ណកញ្ញា សុគា គីមលាង កន្លងមកតែងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើសកម្មភាពចូលរួមផ្សព្វផ្សាយ និងអភរិក្សវិស័យសិល្ប:វប្បធម៌ជាតិ។ ទង្វើបែបនេះតែងទទួលបានការសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់មជ្ឈដ្ឋាន។
ទោះបីរវល់ការងារយ៉ាងណាតែតារាសម្តែង និងជានាដការី គីមលាង នៅតែបង្ហាញឆន្ទ:ក្នុងការចូលរួមផ្សព្វផ្សាយតាមតំបន់វប្បធម៌ និងទេសចរណ៍មួយចំនួនទៅពិភពលោក។ ជាក់ស្តែង ថ្មីៗនេះនាងបានរំលេចខ្លួននៅតំបន់ “ទឹកជ្រោះសុភក្រ្តមិត្ត” ក្នុងទឹកដីខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ដោយនាងភ្ជាប់ខ្លឹមសារថា “ភ្លេចអ្វីភ្លេចបានតែកុំភ្លេចថាអ្នកកើតចេញពីណា”។
ជាមួយគ្នានៃការបង្ហាញខ្លួនពីសំណាក់កញ្ញា សុគា គីមលាង ហៅ កូនអាន នេះដែរ ក៏មានការលើកឡើងថា
ទោះទឹកហូរខ្លាំងយ៉ាងណា តែនាងហ៊ានប្រថុយណាស់ដើម្បីចូលរួមផ្សព្វផ្សាយមនុស្សពូកែ។ ខ្ញុំមានមោទនភាពណាស់ដែលបានកើតមកជាកូនខ្មែរ ខ្មែរស្មោះត្រង់ ស្លូតបូត វប្បធម៌ល្អវិចិត្រ។

នាដការីឆ្នើមផ្នែករបាំបុរាណអប្សារាកញ្ញា សុគា គីមលាង កន្លងមកបានប្រកាសពីការបេ្តជ្ញាចិត្តក្នុងចូលរួមថែរក្សានូវសម្បត្តិវប្បធម៌អរិយធម៌ ដែលបុព្វបុរសជាតិខ្មែរបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


