ព័ត៌មានអន្ដរជាតិ
UN៖ ២០២៤ ជាឆ្នាំដែលមានជនចំណាកស្រុកស្លាប់ច្រើនបំផុត
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក(IOM) ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនជនចំណាកស្រុកស្លាប់ បានកើនឡើងក្នុងកំណត់ត្រាដ៏អាក្រក់៥ឆ្នាំជាប់ៗគ្នាចាប់តាំងបីឆ្នាំ២០២០ ខណៈឆ្នាំ២០២៤មានជនចំណាកស្រុកស្លាប់ជិត៩០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ខែមីនានេះ។

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានកត់ត្រាការស្លាប់របស់ជនចំណាកស្រុកចំនួន ៨៩៣៨នាក់ក្នុងឆ្នាំ ២០២៤ ខណៈចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះ ដោយសារការស្លាប់ជាច្រើនមិនមានរបាយការណ៍ ឬមិនមានឯកសារបញ្ជាក់ទេ។
លោកស្រី Ugochi Daniels អគ្គនាយករងនៃ IOM សម្រាប់ប្រតិបត្តិការបាននិយាយថា៖«ការកើនឡើងនៃការស្លាប់នៅទូទាំងតំបន់ជាច្រើនក្នុងពិភពលោកបង្ហាញពីមូលហេតុដែលយើងត្រូវការការឆ្លើយតបជាលក្ខណៈអន្តរជាតិដែលអាចការពារការបាត់បង់ជីវិតដ៏សោកនាដកម្មបន្ថែមទៀត»។
អាស៊ីគឺជាតំបន់ដែលមានជនចំណាកស្រុកស្លាប់ច្រើនជាងគេមានចំនួន ២៧៨៨នាក់ បន្ទាប់មកសមុទ្រមេឌីទែរ៉ាណេមាន ២៤៥២ នាក់ និងទ្វីបអាហ្រ្វិកមាន២២៤២នាក់។ ទិន្នន័យចុងក្រោយមិនទាន់មាននៅក្នុងទ្វីបអាមេរិកនៅឡើយទេ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ១២៣៣នាក់ក្នុងឆ្នាំ ២០២៤។ ចំណែកជនចំណាកស្រុក ២៣៣ នាក់បានបាត់បង់ជីវិតនៅអឺរ៉ុប និង ១៧៤ នាក់នៅតំបន់ Darien Gap រវាងប្រទេសកូឡុំប៊ី និងប៉ាណាម៉ា ដែលជាកំណត់ត្រាថ្មីមួយ។

ជាមួយគ្នានេះព័ត៌មាននៃចំនួនអ្នកស្លាប់ក្នុងកំណត់ត្រាកើតឡើងប៉ុន្មានថ្ងៃនេះ ក៏កើតឡើងបន្ទាប់ពីទីភ្នាក់ងារនេះបានប្រកាសថាខ្លួនកំពុងផ្អាកកម្មវិធី «សង្គ្រោះជីវិត» ជាច្រើននៅជុំវិញពិភពលោក និងបណ្តេញបុគ្គលិករាប់រយនាក់ដោយសារតែការកាត់បន្ថយជំនួយដ៏ធំរបស់សហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់ជនចំណាកស្រុក និងជនភៀសខ្លួនដែលងាយរងគ្រោះរាប់លាននាក់នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថាយោងតាម IOM ជនចំណាកស្រុកគឺជាមនុស្សទាំងអស់ដែលចាកចេញពីកន្លែងរស់នៅដោយហេតុផលណាមួយ ក្នុងរយៈពេលណាមួយ ទោះដោយស្ម័គ្រចិត្ត ឬដោយអចេតនាក៏ដោយ។ អ្នកខ្លះស្វែងរកសិទ្ធិជ្រកកោនដោយសារពួកគេកំពុងរត់គេចពីសង្គ្រាម ឬអំពើហិង្សា ប៉ុន្តែពួកគេបានធ្វើដំណើរតាមផ្លូវឆ្លងព្រំដែនដែលមានគ្រោះថ្នាក់បណ្ដាលឲ្យបាត់បង់ជីវិតរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


