បច្ចេកវិទ្យា
ក្រសួងប្រៃសណីយ៍ ណែនាំពីគន្លឹះខាន់ៗមួយចំនួន ដែលអាចជួយឱ្យស្ដ្រីទទួលបានភាពជោគជ័យក្នុងវិស័យបច្ចេកវិទ្យា
ស្ត្រីជាធនធានមនុស្សដ៏សំខាន់ ដែលអាចជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជានាយុគសម័យឌីជីថលនេះ។ ដើម្បីជួយឱ្យស្ដ្រីទទួលបានភាពជោគជ័យក្នុងវិស័យបច្ចេកវិទ្យា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំពីគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. កំណត់គោលដៅឱ្យបានច្បាស់លាស់
ស្ត្រីត្រូវតែខិតខំសម្រេចឱ្យបាននូវគោលដៅរយៈពេលខ្លី ដើម្បីបានជាមូលដ្ឋានក្នុងការជំរុញទឹកចិត្តបន្តសកម្មភាព និងអាចឈានទៅរកការសម្រេចបានគោលដៅរយៈពេលវែង។ ការកំណត់គោលដៅបានច្បាស់លាស់អាចជួយកសាងទំនុកចិត្តដល់ស្ត្រី និងអាចជួយឱ្យស្ត្រីងាយស្រួលក្នុងការទទួលបានភាពជោគជ័យក្នុងវិស័យបច្ចេកវិទ្យាបើទោះបីមានឿឧបសគ្គអ្វីក៏ដោយ។
២. កំណត់ជំនាញឱ្យបានច្បាស់លាស់
វិស័យបច្ចេកវិទ្យាមានជំនាញជាច្រើនសម្រាប់ជ្រើសរើស។ ដូច្នេះវាមានភាពចាំបាច់ណាស់សម្រាប់ស្រ្តីក្នុងការស្វែងយល់ពីផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យាដែលពួកគេចូលចិត្ត ហើយព្យាយាមស្វែងយល់ថាពួកគេមានជំនាញ និងទេពកោសល្យក្នុងផ្នែកនោះដែរឬទេ។

៣.ច្រានចោលបទដ្ឋានសង្គម ដែលរារាំងស្ត្រីក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យា
បើទោះបីអ្នកជាស្រ្តី បុរស ឬមានចរិតលក្ខណៈបែបណា អ្នកសុទ្ធតែអាចចូលរួមក្នុងវិស័យបច្ចេកវិទ្យាបាន ព្រោះថាវិស័យនេះមានមុខជំនាញរាប់រយសម្រាប់ឱ្យអ្នកជ្រើសរើស។ ដូច្នេះ ដើម្បីអាចចូលរួមក្នុងវិស័យបច្ចេកវិទ្យាប្រកបដោយទំនុកចិត្ត ស្ត្រីគួរច្រានចោលនូវបទដ្ឋានសង្គមនានាដែលរារាំងពួកគេក្នុងការចូលរួមក្នុងវិស័យនេះ តួយ៉ាងមានគំនិតមួយលើកឡើងថា “ស្ត្រីរៀនមុខវិជ្ជា STEM មិនពូកែដូចបុរស” ប៉ុន្តែមានស្ត្រីជាច្រើនដែលបានផ្លាស់ប្តូរពិភពលោកតាមរយៈការបង្កើតបច្ចេកវិទ្យាថ្មីៗ។
៤.ស្វែងរកអ្នកណែនាំជាស្ត្រី
ការស្វែងរកអ្នកណែនាំជាស្ត្រី ក្នុងវិស័យបច្ចេកវិទ្យាជាវិធីសាស្ត្រដ៏ល្អមួយក្នុងការជួឱ្យក្មេងស្រី ឬស្ត្រីដែលមានបំណងជ្រើសរើាសយកអាជីពការងារក្នុងផ្នែកបច្ចេកវិទ្យាអាចទទួលបាននូវបទពិសោធក្នុងជីវិតពិតជាក់ស្តែង គន្លឹះល្អៗក្នុងការត្រៀមខ្លួនសម្រាប់អាជីពការងារនាពេលអនាគត និងឱកាសល្អៗដែលពួកគេអាចទទួលបានក្នុងវិស័យនេះ។

៥.បន្តការពង្រឹងជំនាញ
មនុស្សគ្រប់រូបតែងមាននូវចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ហេតុនេះហើយស្ត្រីគួររៀនស្វែងយល់នូវចំណុចខ្វះខាតរបស់ខ្លួន ព្រមទាំងបន្តពង្រឹងជំនាញសំខាន់ៗដែលកំពុងមានតម្រូវការខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ជាឧទាហរណ៍ ភាសារសរសេរកម្មវិធីថ្មីៗ និងជំនាញទន់នានា។ បច្ចុប្បន្ននេះ មានវគ្គបណ្តុះបណ្តាលជំនាញ កម្មវិធីសិក្សាតាមអនឡាញ និងធនធានល្អៗជាច្រើននៅលើអ៊ីនធឺណិតដែលស្ត្រីអាចធ្វើការសិក្សា និងទាញយកបាន។
៦. រក្សាតុល្យភាពការងារ និងជីរិតឱ្យបានល្អ
វិធីសាស្ត្រដ៏ល្អក្នុងការរក្សាតុល្យភាពការងារ និងជីវិតឱ្យបានល្អគឺចាប់ផ្តើមថ្ងៃថ្មីជាមួយគោលដៅ និងកាលវិភាគច្បាស់លាស់ ដើម្បីអាចបែងចែកពេលវេលាបានត្រឹមត្រូវសម្រាប់ការងារ និងគ្រួសារ និងពិគ្រោះជាមួយនិយោជកដើម្បីស្វែងរកនូវដំណោះស្រាយចំពោះបញ្ហានានា ដូចជាការស្នើសុំកែតម្រូវម៉ោងធ្វើការក្នុងករណីចាំបាច់ណាមួយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


