ព័ត៌មានអន្ដរជាតិ
គណៈរដ្ឋមន្ត្រីថៃអនុម័ត បុណ្យបណ្តែតកន្ទោង ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ
គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើឯកសារមួយដើម្បីស្នើសុំដាក់បញ្ជូលពិធីបុណ្យ Loy Krathong (លយ ក្រទោង) ដែលជាវិធីបណ្តែតកន្ទោង ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៨ខែមីនានេះ។

បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukool Pruksanusak បានពន្យល់ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើឯកសារដែលមានចំណងជើងថា«Loy Krathong: Traditional Water-honouring Festival in Thailand» ដើម្បីស្នើសុំដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
លោកបន្តថា អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ដែលមានតួនាទីជាលេខានៃគណៈកម្មាធិការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ នឹងចុះហត្ថលេខាលើឯកសារនេះ មុនពេលដាក់ជូនអង្គការយូណេស្កូ។
លោក Anukool បានបញ្ជាក់បន្ថែមថា សំណើនេះស្របនឹងអនុសញ្ញាឆ្នាំ ២០០៣សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលតម្រូវឱ្យរដ្ឋភាគីដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ពួកគេត្រឹមខែមីនាជារៀងរាល់ឆ្នាំ។
ពិធីបុណ្យនេះមានសារៈសំខាន់យ៉ាងសំខាន់សម្រាប់ប្រទេស លើកកម្ពស់ការអភិរក្សប្រពៃណី ការយល់ដឹងអំពីបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋាន ខណៈពិធីបុណ្យ Loy Krathong រួមបញ្ចូលទិដ្ឋភាពផ្សេងៗនៃបេតិកភណ្ឌវប្បធម៌ រួមទាំងការអនុវត្តន៍សង្គម សិប្បកម្ម តន្ត្រី ល្បែង និងចំណេះដឹងអំពីធម្មជាតិ និងពិភពលោហធាតុ។
គួរបញ្ជាក់ថា Loy Krathongis ជាពិធីបុណ្យរបស់ជនជាតិថៃដែលប្រារព្ធជារៀងរាល់ឆ្នាំនៅទូទាំងប្រទេសថៃ។ ឈ្មោះនេះអាចត្រូវបានបកប្រែថា «ពីធីបុណ្យបណ្ដែតប្រទីបឬក្រទោង» ហើយបានមកពីប្រពៃណីនៃការធ្វើក្រទោងដែលជាកន្ត្រកតុបតែងដែលបន្ទាប់មកយកទៅបណ្ដែតនៅលើទន្លេ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


