ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រាប់ពីអារម្មណ៍ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សារព័ត៌មាន Sputnik ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយគាត់មានអារម្មណ៍ល្អប្រសើរ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ។

លោក Peskov បាននិយាយថា “ថ្ងៃស្អែកគាត់នឹងធ្វើការពេញលេញជាធម្មតា” ។
មេដឹកនាំរុស្ស៊ីរូបនេះបានប្រកាសថាគាត់នឹងចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះកាលពីថ្ងៃអង្គារ ។ វិមានក្រឹមឡាំងបានបញ្ជាក់បន្ថែមទៀតថា ដំណើរការនៃការចាក់វ៉ាក់សាំងនេះមិនត្រូវបានផ្សាយឡើយ ។

វិមានក្រឹមឡាំងកាលពីមុនបានបដិសេធមិនបង្ហាញវ៉ាក់សាំងមួយណាដែលប្រធានាធិបតីនឹងទទួលឡើយដោយសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងបីដែលបានចុះបញ្ជីនៅក្នុងប្រទេសបានបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការសាកល្បង ។
នាពេលបច្ចុប្បន្ននេះប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង Sputnik V ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya របស់ទីក្រុងម៉ូស្គូ វ៉ាក់សាំង EpiVacCorona អភិវឌ្ឍដោយមជ្ឈមណ្ឌលស្រាវជ្រាវ Vector នៅតំបន់ Siberian និងវ៉ា់ក់សាំង CoviVac របស់វិទ្យាស្ថានស្រាវជ្រាវ Chumakov ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Putin នឹងចាក់វ៉ាក់សាំង Sputnik V បញ្ចប់ការរិះគន់របស់បរទេស
ចុចអាន ៖ លោក ពូទីន សរសេរពាក្យអ្វីលើក្រដាស អំឡុងនិយាយទូរស័ព្ទជាមួយលោក បៃដិន (មានវីដេអូ)
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


