Connect with us

ព័ត៌មានជាតិ

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹកនៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

បានផុស

នៅ

អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោ​ដែល​កំពុង​សាងសង់​ចាយ​​ទឹកប្រាក់​​វិនិយោគ​អស់​​ប្រមាណ ១ ៥០០ លាន​ដុល្លារ មាន​ការ​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ក្នុង​ព្រលាន​ ដើម្បី​​ការពារ​ការ​ជន់​លិចដែល​កើត​ចេញពីការ​ប្រែប្រួល​អាកាសធាតុ។

លោក ខាន់ ឃីសាន សមាជិក​គណៈកម្មការ​ដឹកនាំ​គម្រោង និង​ប្រធាន​វិស្វករ​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ​បាន​ថ្លែង​ថា ការ​ងារ​បច្ចេកទេស​ពាក់ព័ន្ធ​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ គឺ​អ្នក​ឌីហ្សាញ​បាន​គិតគូរ​យ៉ាង​ហ្មត់​ចត់​លើ​ការ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក។ ប្រព័ន្ធ​រំដោះ​ទឹក មាន​ការ​សាងសង់​ប្រព័ន្ធ​លូ​នៅ​ខាងក្នុង​ព្រលាន​​ រួម​ទាំង​ការ​សង់​ទំនប់​ព័ទ្ធ​ជុំវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ការ​រៀបចំ​​ទំនប់​ព័ទ្ធ​ជុំវិញ អាច​ការពារ​ទឹក​ហូរ​ពី​ក្រៅ​ចូល​ក្នុង​ព្រលាន ខណៈ​ក្នុង​ព្រលាន​ក៏​បាន​សាងសង់​ស្ថានីយ​បូមទឹក​​ខ្នាត​ធំៗ​ចំនួន ២ ដែល​មាន​សមត្ថភាព​អាច​បូម​ទឹក​បញ្ចេញ​បាន​ប្រមាណ ២០ ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយ​ម៉ោង ហើយ​ក៏​នឹង​មាន​គម្រោង​​សាងសង់​ស្ថានីយ​បន្ថែម​ទៀត​​ តាម​តម្រូវការ​ជាក់ស្តែង។ លោក ខាន់ ឃីសាន បន្ថែម។

ដោយសារ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ជា​គម្រោង​អភិវឌ្ឍ​រយៈពេល​វែង​ លោក ខាន់ ឃីសាន បាន​បញ្ជាក់ថា ក្រុម​អ្នក​ឌីហ្សាញ​បាន​គិតគូរសម្រាប់​ប្រតិបត្តិការ​រយៈពេល​​ដល់ ១ ០០០ ឆ្នាំ ដែល​​គ្រប់​ផ្នែកត្រូវ​តែ​​​​សិក្សា​យ៉ាងហ្មតចត់ ដើម្បី​បញ្ចៀស​ហានិភ័​យ​នៅថ្ងៃ​អនាគត​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា១១ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម