Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

បានផុស

នៅ

កាន់តែខិតជិតមកដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ កម្លាំងមានសមត្ថកិច្ច បានប្រកាសរឹតបន្ដឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តសកម្មភាពបង្ក្រាបក្មេងទំនើងដែលអុកឡុករំខានដល់ការសប្បាយរបស់ប្រជាពលរដ្ឋ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានក្មេងទំនើងអុកឡុកសង្គម «ប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចគ្រប់មូលដ្ឋាន នឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់ ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រុមក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់សង្គម មិនអាចឱ្យនៅក្រៅសំណាញ់ច្បាប់បានឡើយ ពោលគឺនឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ចៀសវាងមានឱកាសប្រព្រឹត្តសកម្មភាពអុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោក ទូច សុឃៈ បានបញ្ជាក់ឱ្យដឹងថា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សហការធ្វើសកម្មភាពឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ដោយត្រូវបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅកាន់ស្ថាប័នតុលាការ ដើម្បីចាត់វិធានការច្បាប់។

បើតាមលោក ទូច សុឃៈ ប្រសិនបើក្រុមក្មេងទំនើងទាំងអស់នោះ បន្តធ្វើសកម្មភាពអុកឡុក រំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពួកគេនឹងប្រឈមនឹងការឃុំខ្លួន ដែលមានន័យថា ត្រូវឋិតនៅក្នុងពន្ធនាគារ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ផ្ទុយទៅវិញប្រសិនបើពួកគេមានការប្រែឥរិយាបទប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គម ពួកគេក៏ដូចជាយុវជនផ្សេងទៀត ទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមានព្រឹត្តិការណ៍សប្បាយគ្រប់មូលដ្ឋានទូទាំងប្រទេស។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់បង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែងឡើយ។ ក្នុងនាមជាសេនាធិការ, លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញគោលការណ៍ដឹកនាំ តម្រង់ទិសជាប្រចាំឱ្យកងកម្លាំងទាំងអស់អនុវត្តបទបញ្ជានេះ បន្តបង្ក្រាបក្រុមក្មេងទំនើងដោយមិនដកដៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ នាទីutes មុន

អគ្គស្នងការរងនគរបាលជាតិ ណែនាំនគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់​គ្រប់គ្រង​សភាពការណ៍​នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស​ភូមិសាស្ត្រ​តាម​តំបន់​ព្រំដែន​

កីឡា១៧ នាទីutes មុន

មុន​លា​ចាក​លោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​ ៣​ ដើម្បី​ជាតិ

ព័ត៌មានជាតិ២៧ នាទីutes មុន

សំណង់អភិរក្សកូនកាត់​ “បារាំង-ខ្មែរ” ក្រុងបាត់ដំបង នឹងក្លាយជាប្រភពប្រាក់ចំណូល ក្រោយ​រៀបចំកាន់តែ​សោភណភាព​ទាក់ទាញ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម