ព័ត៌មានជាតិ
គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០១ មេសា នេះថា គិតត្រឹមរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ នេះ មានពលករខ្មែរ ០១ នាក់ បានស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

លោកបានបន្តថា ពលករដែលបានស្លាប់មានឈ្មោះ មាស សាវ៉ាង អាយុ ២៣ ឆ្នាំ រស់នៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយសពត្រូវដឹកយកមកធ្វើបុណ្យតាមប្រពៃណី កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ហើយនៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយ នៃសព ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលជាហេតុការណ៍ពោរពេញដោយភាពក្ដុកក្ដួលរន្ធត់ចិត្តជាពន់ពេក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ ម៉ឺនដុល្លារ។ ចំណែកលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមបច្ច័យចំនួន ២០ លានរៀល និងសមាគម ESEA ចំនួន ១៥ លានរៀល និងសមាគម ACRA ចំនួន ១៥ លានរៀល ជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។

ចំណែកពលការិនីដែលរងរបួសកជើង និងបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញដោយខ្លួនឯងមានឈ្មោះ សឿន សំណាង អាយុ ៤៤ ឆ្នាំ រស់នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានត្រលប់មកស្រុកកំណើតវិញ កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីជួបគ្រោះថ្នាក់បាក់កែងជើង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងមន្ត្រី នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ មន្ត្រីបេឡាជាតិសន្តិសុខសង្គម សហការជាមួយអាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក ចុះទៅដល់ផ្ទះពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ ឆ្នាំ និងបានជួបផ្ទាល់ជាមួយពលការិនី និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងបានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់អំណោយ និងថវិកា ព្រមទាំងធានាការព្យាបាលជើងជូនគាត់ឱ្យជាសះស្បើយ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ