កីឡា
លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍ព្រះខ័នរាជស្វាយរៀង បានយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៍ ដោយលទ្ធល ៤ទល់០ ក្នុងជំនួបសប្ដាហ៍ទី២៦ នៃខេមបូឌានព្រីមៀរលីគ នាកីឡដ្ឋាខេត្តកំពង់ស្ពឺ។

ការប្រកួតនេះ Matheus Celestino Moresche រកបាន ៣គ្រាប់ម្នាក់ឯង ដោយរកបានគ្រាប់ទី១ នៅនាទី៤១ គ្រាប់ទី២ នៅនាទី៧៣ និងគ្រាប់សម្រេច Hat-trick នៅនាទី ៩០+២ ដែលនាំឱ្យគេរកបាន ៣គ្រាប់ម្នាក់ឯងជាលើកដំបូង បន្ទាប់ពីទើបតែបង្ហាញខ្លួនបាន ៤លើក ឱ្យព្រះខ័នរាជស្វាយរៀង ក្នុងលីគ និងជាគ្រាប់ទី៥ របស់គេជាមួយក្លិបផងដែរ។
ក្រោយធ្វើបាន ៣គ្រាប់ម្នាក់ឯង លោក Pep Munoz ដែលជាគ្រូបង្វឹកនៃក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង បានលើកសរសើរ ក៏ដូចជាបង្ហាញពីមូលហេតុខ្លះៗដែលកីឡាករប្រេស៊ីលរូបនេះ ធ្វើមិនទាន់បានល្អមែនទែនខ្លាំងក៏ដោយ ចាប់តាំងពីចូលរួមជាមួយក្លិប។

លោក Pep Munoz បាននិយាយដូច្នេះថា ៖«Moresche បានព្យាយាម ហើយនឹងធ្វើបានល្អនៅក្នុងការហ្វឹកហាត់ដែលធ្វើឱ្យកត្តាកាយសម្បទារបស់គាត់ត្រឡប់មកវិញ។ តាមពិតទៅគាត់គឺជាកីឡាករម្នាក់ដែលមានគុណភាព គ្រាន់តែដោយសារចប់រដូវកាលនៅលីគចិនគាត់សម្រាកយូរ ដូច្នេះគាត់ត្រូវការពេលវេលាដើម្បីស្ដារកាយសម្បទាឡើងវិញ។ អ៊ីចឹងយើងពិតជាសប្បាយចិត្តជាមួយអ្វីដែលគាត់ធ្វើថ្ងៃនេះ (ការទាត់ចូល ៣គ្រាប់ម្នាក់ឯង) ហើយការទាត់បញ្ចូលទីគឺប្រាកដណាស់ ផ្ដល់នូវទំនុកចិត្តដល់គាត់»។
គួររម្លឹកថា Matheus Celestino Moresche ចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥ ដែលត្រូវនឹងពាក់កណ្ដាលរដូវកាល២០២៤/២៥។

រូបគេអាចចូលរួមប្រកួតបានឱ្យព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ និងពានក្លិបបាល់ទាត់ទ្វីបអាស៊ី កម្រិតទី៣ (AFC Challenge League) ស្របពេលដែលត្រឹមបច្ចុប្បន្ន គេបង្ហាញខ្លួនបាន ៥លើកឱ្យស្វាយរៀង និងទាត់ចូល ៥គ្រាប់៕

អត្ថបទ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


