Connect with us

ព័ត៌មានជាតិ

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

បានផុស

នៅ

តាកែវ ៖ ក្នុងកិច្ចប្រជុំជាមួយមន្រ្តីនគរបាលយុត្តិធម៌នៅព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៥នេះនៅសាលាដំបូងខេត្តតាកែវ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានធ្វើការណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវធ្វើ​ការ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ និង ត្រូវ​ចាត់​ទុកការ​ទទួលខុសត្រូវ​ប្រៀប​ដូច​ជា​ភារកិច្ចរបស់ខ្លួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកព្រះរាជអាជ្ញាបានថ្លែងបន្ត​ថា មន្រ្តីនគរបាល​យុត្តិធម៌​ជា​សេនាធិការ​ជួយដល់អយ្យការ ក្នុង​ការ​កសាងសំណុំរឿង​ហើយ​សំណុំរឿងដែលមានភាពរឹងមាំ គឺវាអាស្រ័យទៅចម្លើយរបស់ជនសង្ស័យ អ្នក​ពាក់ព័ន្ធ និង ភស្តុតាង​ជា​ដើម។ ការងារទាំងអស់នេះមិនត្រូវធ្វើ​ឱ្យ​តែ​រួច​ពី​ដៃនោះ​ទេ ហើយ​ក៏​មិន​ត្រូវ​គិត​ថា​រឿង​ទាំងអស់​នេះ​ ជាផលប្រយោជន៍របស់តុលាការនោះដែរ។

ព្រោះ​នៅ​ពេលដែលតុលាការធ្វើការដោះលែងជនសង្ស័យ​ថា​ អត់​មាន​ភស្តុតាង​គ្រប់គ្រាន់ មន្រ្តីនគរបាលយុត្តិធម៌​ក៏​អាច​ធ្វើ​ការ​តវ៉ាបានដែរ។

លោក ឯក ឆេងហ៊ួត  បានថ្លែងបន្តថា រាល់សំណុំរឿង​ដែល​ចៅក្រម ព្រះរាជអាជ្ញា ចាត់ការ​មាន​ភាព​ប្រក្រតី ឬ មិនប្រក្រតី​វា​អាស្រ័យទៅលើការត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌ និង​អធិការកិច្ច​របស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីដាក់ពិន័យចៅក្រម ព្រះរាជអាជ្ញា ដែល​អនុវត្តន៍មិនត្រឹមត្រូវតាមច្បាប់។ នេះជារឿងរបស់ចៅក្រមព្រះរាជអាជ្ញា ចំណែករឿងមន្រ្តីនគបាលយុត្តិធម៌ ត្រូវ​តែ​អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវផងដែរ ហើយ​បើ​មាន​ការ​អនុវត្តន៍មិនត្រឹមត្រូវទេ គឺត្រូវទទួលខុសត្រូវចំពោះមុខ​ច្បាប់​ព្រោះ​វា​ដល់​ពេល​វេលា​វះកាត់​ហើយ។

គួរ​បញ្ជាក់​ថា បើ​តាម​លោកព្រះរាជអាជ្ញាខេត្តតាកែវ ក្នុងឆ្នាំ២០២៤- ២០២៥នេះ តុលាការខេត្តតាកែវទទួលបានសំណុំរឿងជាង១ពាន់សំណុំរឿងហើយបានចាត់ការអស់ជាច្រើនរឿង ដោយនៅសល់តែសំណុំរឿងប៉ុន្មាន៨០រឿងប៉ុណ្ណោះ៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម