ជីវិតកម្សាន្ដ
Seungri គ្រោងបណ្តាក់ទុនអាជីវកម្មថ្មីលើទឹកដី ចិន
កាលពីថ្ងៃទី ០២ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា Seungri អតីតសមាជិកក្រុម Big Bang បានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីខែមុន ដើម្បីស្វែងរកឱកាសអាជីវកម្មថ្មីៗ ដោយលេចឮថាលោកគ្រោងនឹងបើកអាជីវកម្មថ្មីមួយទៀតលើទឹកដីនេះ។
យោងតាមអ្នកខាងក្នុងឧស្សាហកម្មកម្សាន្តដែលបានដកស្រង់នៅក្នុងរបាយការណ៍នោះ Seungri នៅតែចាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីវកម្មកម្សាន្ត ខណៈដែលលោកមិនទាន់មានគម្រោងជាក់លាក់នៅឡើយ ប៉ុន្តែលោកត្រូវបានគេនិយាយថាកំពុងពិចារណាលើការបណ្តាក់ទុនផ្សេងៗ។
មិនតែបុណ្ណោះ យោងតាមប្រភពមួយទៀតបាននិយាយថា ទោះបីជា Seungri បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអតីតសមាជិកក្រុម Big Bang របស់គាត់ទាំងស្រុងក៏ដោយ ប៉ុន្តែគាត់នៅតែរក្សាទំនាក់ទំនងល្អជាមួយអ្នកស្គាល់គ្នាផ្សេងទៀត និងពិភាក្សាបញ្ហាអាជីវកម្មជាមួយពួកគេ។
ជាពិសេស កាលពីមុន Seungri ត្រូវបានគេប្រទះឃើញនៅក្លឹបមួយក្នុងទីក្រុង Hangzhou ប្រទេសចិន ដែលទាក់ទាញចំណាប់អារម្មណ៍។ ទោះជាយ៉ាងណា លោកបានប្រឈមមុខនឹងប្រតិកម្មខ្លាំងពីអ្នកលេងអ៊ីនធឺណិតចិនយាងភ្លូកទឹកភ្លូកដី។
Seungri គឺជាតួអង្គនៅក្នុងរឿងអាស្រូវ «Burning Sun Scandal» ឆ្នាំ ២០១៨ ដែលបណ្តាលឲ្យមានភាពចម្រូងចម្រាសជាសាធារណៈ។ ក្រោយមក គាត់ត្រូវបានកាត់ទោសលើបទចោទប្រកាន់ជាច្រើន រួមទាំងការរៀបចំពេស្យាចារសម្រាប់អ្នកវិនិយោគ ការបំពានច្បាប់ប្តូរប្រាក់បរទេស ការកេងបន្លំ និងការលេងល្បែងស៊ីសងនៅក្រៅប្រទេសដែលមានទឹកប្រាក់លើសពី ២ ពាន់លានវ៉ុន (១.៤ លានដុល្លារអាមេរិក)។ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ។
ចាប់តាំងពីការចេញផ្សាយផ្ទាល់់់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ សកម្មភាពនៅក្រៅប្រទេសរបស់ Seungri ត្រូវបានបង្ហាញជាច្រើនដង ដែលនីមួយៗបង្កឲ្យមានភាពចម្រូងចម្រាសជាច្រើន។ ជំនួសឲ្យការបង្ហាញវិប្បដិសារី ឬការគិតពិចារណាខ្លួនឯង តារាចម្រៀងកូរ៉េវ័យ៣៤ឆ្នាំ ត្រូវបានគេមើលឃើញថា កំពុងជប់លៀងជាមួយតារាល្បីៗក្នុងប្រទេសផ្សេងៗ ហើយភ្លាមៗបានទាក់ទាញការរិះគន់មិនធម្មតាឡើយ។
លើសពីនេះ លោកបានប្រឈមមុខនឹងការរិះគន់ចំពោះការច្រៀងបទចម្រៀងរបស់ក្រុម Big Bang និងបានលើកឡើងពីអតីតសមាជិកក្រុមរបស់គាត់ ដែលហាក់ដូចជាមានឥទ្ធិពលលើកិត្តិនាមរបស់ពួកគេ បើទោះបីជាបានផ្តាច់ទំនាក់ទំនងជាមួយពួកគេក៏ដោយ។ កាលពីថ្មីៗនេះថែមទៀត លោកត្រូវបានគេមើលឃើញថាកំពុងធ្វើការងារសង្គមជាមួយស្ត្រីក្នុងប្រទេសកូរ៉េខាងត្បូងម្នាក ដែលនោះបានជំរុញឲ្យមានការពិនិត្យមើលជាសាធារណៈបន្ថែមទៀតពីមហាជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ Kim Go-eun បរិច្ចាគថវិកា ជួយគ្រោះរញ្ជួយដី នៅ មីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


