ព័ត៌មានអន្ដរជាតិ
លោក Pezeshkian ថា អ៊ីរ៉ង់ចង់ចរចាជាមួយអាមេរិកនៅក្នុងឋានៈស្មើគ្នា
លោក Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់មានឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកដោយស្មើភាព មិនមានការគាបសង្កត់ និងការគំរាមកំហែង។ យ៉ាងណា លោកមិនបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ ឬដោយប្រយោលតាមរយៈអន្តរការីនោះទេ។

ការលើកឡើងរបស់ប្រធានាធិបតីអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី៥ខែមេសាឆ្នាំ២០២៥ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ធ្វើការចរចាដោយផ្ទាល់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបានគំរាមទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ បើការទូតបរាជ័យ។
អ៊ីរ៉ង់ប្រាប់ថា ខ្លួនត្រៀមរួចជាស្រេចក្នុងការសន្ទនា ប៉ុន្តែបដិសេធការចរចាដោយផ្ទាល់ក្រោមការគំរាមកំហែង និងសម្ពាធ។
លោក Pezeshkian បាននិយាយថា៖ «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចង់បានការសន្ទនាដោយឈរលើគោលជំហរស្មើគ្នា»។
កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានលើកឡើងថា លោកចង់ធ្វើការចរចាដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ ដោយមិនឆ្លងកាត់អន្តរការី។ យ៉ាងណាមិញ លោក Pezeshkian បានដាក់ជាសំណួរទៅលោក ត្រាំ ថា៖ «បើអ្នកចង់បានការចរចា តើធ្វើការគំរាមកំហែងដើម្បីអ្វីដែរ?»។
សូមរឭកថា មហាអំណាចលោកខាងលិចបានចោទប្រកាន់អ៊ីរ៉ង់ថា មានមហិច្ឆតាសម្ងាត់ ដើម្បីបង្កើតសមត្ថភាពអាវុធនុយក្លេអ៊ែរ តាមរយៈការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដែលបន្សុទ្ធរួច លើសពីអ្វីដែលគ្រប់គ្រាន់សម្រាប់កម្មវិធីថាមពលបរមាណូស៊ីវិល៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិកបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅមជ្ឈិមបូព៌ា ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


