កីឡា
ពានសម្តេចតេជោ ហ៊ុន សែន វគ្គផ្តាច់ព្រ័ត្រធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ រដូវកាល២០២៤-២៥ នឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

ក្រុមខ្លាំង៤បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត។ ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង ព្រះខ័នរាជស្វាយរៀង និង បឹងកេត ជើងទី១នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៣ ខែមេសា ហើយជើងទី២ នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃទី៧ ខែឧសភា។ ភ្នំពេញក្រោន ទទួល វិសាខា ជើងទី១ ថ្ងៃ២៣ ខែមេសា និងជើងទី២នៅទឹកដីវិសាខា ថ្ងៃទី៧ ខែឧសភា។
ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពហុកីឡដ្ឋានជាតិមរតកតេជោធ្លាប់បានរៀបចំកម្មវិធីប្រកួតផ្លូវការជាច្រើន ដូចជា ការប្រកួតជើងឯកអាស៊ានអាយុ២២ឆ្នាំ U22 AFF Championship ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ២០២២ និងការប្រកួតជើងឯកអាស៊ានកម្រិតទី១ AFF Championship កាលពីឆ្នាំ២០២២ ព្រមទាំងពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ចុងក្រោយ ការប្រកួតពានរង្វាន់អាស៊ី AFC Challenge League របស់ ព្រះខ័នរាជស្វាយរៀង ជាមួយ ក្រុមមីយ៉ាន់ម៉ា Shan United កាលពី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


