កីឡា
Neville ចុចឈ្មោះកីឡាករ ៥ នាក់ ថាមិនល្អគ្រប់គ្រាន់សម្រាប់ Man United ក្រោយស្មើ Man City
វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Gary Neville បានទទូចឱ្យអតីតក្លិបរបស់ខ្លួនចុះកុងត្រាយកកីឡាករថ្មី ៥ នាក់ មកបំពេញកន្លែងកីឡាករ ដែលលោកយល់ឃើញ ពុំទាន់ល្អគ្រប់គ្រាន់សម្រាប់ក្រុម។

លោក Neville បានលើកឡើងបែបនេះ បន្ទាប់ពី Man United បញ្ចប់ការប្រកួត ៩០ នាទីពេញស្មើគ្នា ០-០ ទល់នឹង Manchester City នៅទឹកដី Old Trafford ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃ អាទិត្យ ទី ៦ យប់មិញ។

ទាក់ទងនឹងរឿងខាងលើ លោក Neville បានមានប្រសាសន៍ប្រាប់ Sky Sports ក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖ «ពួកគេមកទីនេះទាំងអស់គ្នា ជាមួយគោលបំណងការលេងក្នុងកម្រិតខ្ពស់ កម្លាំងដ៏ខ្លាំងនៅក្នុងបាល់ទាត់ ប៉ុន្តែនៅទីបញ្ចប់ វាបែជាធ្លាក់ចុះនៅក្នុងការប្រកួតធំទៅវិញ។ ខ្ញុំយល់ហើយ ថា ហេតុអ្វីបានជា Ruben Amorim ធ្វើវាអ៊ីចឹងនៅថ្ងៃនេះ ជាមួយកីឡាករ ដែលគាត់មានស្រាប់ ព្រោះថា គាត់គឺមិនមានកីឡាករ ដែលអាចសម្របតាមការចង់បានរបស់លោកឡើយ។ ពួកគេត្រូវការកីឡាករថ្មី ៥ នាក់…។ កីឡាករជួរមុខទាំង ៣ គឺមិនទាន់ល្អគ្រប់គ្រាន់ ហើយចំណែកខ្សែការពារស្លាបទាំង ២ ក៏មិនទាន់ល្អគ្រប់គ្រាន់…»។
សូមបញ្ជាក់ថា នៅក្នុងការប្រកួតទល់នឹង Man City យប់មិញ លោក Amorim បានរៀបចំប្រព័ន្ធលេង ៣-៤-៣ ខណៈខ្សែប្រយុទ្ធ ៣ ខាងលើ មាន Rasmus Hojlund, Bruno Fernandes និង Alejandro Garnacho។ រីឯខ្សែការពារស្លាបស្តាំ គឺ Diogo Dalot និងខ្សែការពារស្លាបឆ្វេង គឺ Patrick Dorgu៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


