ព័ត៌មានអន្ដរជាតិ
តម្រូវការគ្រឿងសំណង់នៅថៃ រំពឹងកើនឡើងក្រោយគ្រោះរញ្ជួយដី
វិស័យសំណង់ ដែលជាឧស្សាហកម្មរងផលប៉ះពាល់ធ្ងន់បំផុតមួយដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា អាចទទួលបានអត្ថប្រយោជន៍ពីការងារជួសជុលក្រោយគ្រោះ ប៉ុន្តែត្រូវប្រឈមមុខនឹងការត្រួតពិនិត្យតឹងរុឹងពីភាគីពាក់ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (EIC) របស់ធនាគារ Siam Commercial Bank បានរាយការណ៍កាលពីដើមខែនេះថា ក្រុមហ៊ុនម៉ៅការ ក្រុមហ៊ុនផលិតគ្រឿងសំណង់ និងអ្នកផ្គត់ផ្គង់ ទំនងជានឹងឃើញកំណើននៃតម្រូវការ។ នេះគឺដោយសារតែការងារជួសជុល និងស្ដារឡើងវិញក្រោយគ្រោះរញ្ជួយដី ដែលនឹងធ្វើឱ្យគ្រឿងសំណង់កើនឡើងទៅតាមនោះដែរ។
ការដ្ឋានសំណង់ភាគច្រើន មិនរងផលប៉ះពាល់ខ្លាំងដោយការរញ្ជួយដីនោះទេ ដែលអនុញ្ញាតឱ្យសកម្មភាពសាងសង់នៅបន្តធម្មតា។ ជាលទ្ធផល គម្រោងសាងសង់ទាំងសាធារណៈ និងឯកជនក្នុងឆ្នាំ ២០២៥ រំពឹងថា នឹងដំណើរការដោយគ្មានការរំខានខ្លាំងនោះទេ។
ប៉ុន្តែ ក្រុមហ៊ុនម៉ៅការនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងរុឹង ក្នុងអំឡុងពេលដេញថ្លៃ សម្រាប់ការសាងសង់ និងដំណើរការត្រួតពិនិត្យចុងក្រោយ។ នេះ រួមបញ្ចូលទាំងការវាយតម្លៃគុណវុឌ្ឍិ និងបទពិសោធន៍របស់ក្រុមហ៊ុនម៉ៅការសំខាន់ ដៃគូ និងអ្នកម៉ៅការបន្តដែលពាក់ព័ន្ធក្នុងគម្រោងនីមួយៗ។

SCB EIC បានលើកឡើងថា ម្ចាស់គម្រោង នឹងទាមទារឱ្យមានក្បួនសាងសង់តឹងរុឹង ការប្រើប្រាស់សម្ភារៈដែលអនុលោមតាមស្តង់ដារ ការដឹកជញ្ជូនទាន់ពេលវេលា និងការធានាគុណភាពក្នុងអំឡុងពេលត្រួតពិនិត្យចុងក្រោយ មុនពេលទទួលយកការងារដែលបានបញ្ចប់។
ក្រៅពីនេះ SCB EIC បានកត់សម្គាល់ថា កំណើនតម្រូវការ នឹងដាក់សម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុនម៉ៅការ ប៉ុន្តែក៏ជំរុញការប្រកួតប្រជែងផ្នែកគុណភាព សក្តានុពលនៃការកែលម្អស្តង់ដារសំណង់ និងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មក្នុងរយៈពេលវែងផងដែរ។
SCB EIC បានវាយតម្លៃថា ការរញ្ជួយដីកាលពីខែមុនបានជះផលប៉ះពាល់ដល់វិស័យធំៗចំនួន ៣ រួមមានវិស័យទេសចរណ៍ អចលនទ្រព្យ និងសំណង់។ វិទ្យាស្ថានសិក្សាស្រាវជ្រាវដដែល បានបន្តថា ផលប៉ះពាល់សេដ្ឋកិច្ចដំបូង ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៣០ ប៊ីលានបាត ប៉ុន្តែវាអាចផ្លាស់ប្តូរអាស្រ័យលើរបៀបនៃការស្ដារទំនុកចិត្តឡើងវិញ នៅគ្រប់វិស័យឱ្យបានរហ័ស៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


