វប្បធម៌ ជំនឿ
ឆ្លូវ, មមែ និងកុរ កំឡុងចូលឆ្នាំខ្មែរ ត្រៀមរាប់លុយ និងទទួលឱកាសមាសចូលមក
យោងទៅតាមការទស្សន៍ទាយហោរាស្រ្តនៃឆ្នាំទាំង១២ កំឡុងចូលឆ្នាំប្រពៃណីខ្មែរកាន់តែកៀកមកដល់ ចំពោះឆ្នាំឆ្លូវ, មមែ និងកុរ ឆាប់ៗនេះអ្នកនឹងទទួលបានសំណាងច្រើនគួរសម នោះមានន័យថា ពួកគេនឹងត្រូវផ្លាស់ប្តូរជីវិតទៅជាមនុស្សមានទ្រព្យសម្បត្តិ មានលុយកាក់ហូរហៀរ និងសុខសុភមង្គលក្នុងជីវិត។
ក្នុងរយៈពេល ២០ថ្ងៃខាងមុខចាប់ពីថ្ងៃ ១០ ខែមេសា ដល់ ២៩ ខែមេសា ឆ្នាំទាំង៣ដូចដែលបានរៀបរាប់ខាងលើនេះនឹងឈានដល់ភាពរីកដុះដាលនូវទ្រព្យសម្បត្តិ នឹងទទួលបានឱកាសសម្រាប់ការរីកចម្រើនក្នុងអាជីព និងហិរញ្ញវត្ថុដោយអំណាចនៃសក្តានុពលនៃឆ្នាំកប។ មិនតែប៉ុណ្ណោះ ពួកគេក៏កំពុងតែត្រៀមខ្លួនរាប់លុយដែលពួកគេបានខិតខំប្រឹងប្រែងធ្វើការងារលំបាកៗនាពេលកន្លងមក។
១ ឆ្នាំឆ្លូវ

នៅមុនពេលបុណ្យចូលឆ្នាំខ្មែរកាន់តែកៀកមកដល់ ឆ្នាំឆ្លូវហាក់ទទួលបាននូវភាពល្អប្រសើរច្រើនពីព្រះនៃទ្រព្យសម្បត្តិ ជាពិសេសកំឡុងពេលនេះមនុស្សដែលក្នុងឆ្នាំគោ ក៏អាចទទួលបានការពេញចិត្តពីសំណាក់មេកោយ ដល់ថ្នាក់តំឡើងប្រាក់ខែជាគួរពេញចិត្ត។ ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកក្នុងរយៈពេលកន្លងមក ហើយនោះបានក្លាយជាកម្លាំងចិត្តសម្រាប់អ្នកឲ្យប្រឹងប្រែងបន្ថែមទៀតនាពេលអនាគត។
លើសពីនេះដែរ ភាពទន់ភ្លន់ និងសប្បុរសរបស់មនុស្សឆ្នាំឆ្លូវ ក៏ជួយឲ្យពួកគេទទួលបាននូវសេចក្តីស្រលាញ់ពីមនុស្សជាច្រើននៅជុំវិញផងដែរ។ អ្នកអាចនឹងត្រូវបានណែនាំដល់ឱកាសថ្មីដោយអ្នកស្គាល់គ្នា ដូច្នេះចូរចេះឆ្លៀតយកឱកាសនេះដើម្បីទទួលបានជោគជ័យកាន់តែច្រើននាពេលខាងមុខ។
ចំពោះស្នេហា កំឡុងពេលនេះមិនមានបញ្ហាអ្វីជាដំកំភួន នាំឲ្យគិតស្មុគស្មាញឡើយ! អ្នកទាំងពីរកាន់តែរិតចំណងស្នេហារវាងគូស្វាមីភរិយាខ្លាំងជាមុនទ្វេដងទៀត។
ឆ្នាំ មមែ

ចាប់ពីថ្ងៃទី ១០ ខែមេសា ដល់ថ្ងៃទី ២៩ ខែមេសា ចំពោះអ្នកដែលកើតក្នុងឆ្នាំមមែ កំឡុងពេលនេះអាចជាពេលវេលាមាស និងឱកាសដែលអ្នកអាចបញ្ជាក់ពីសមត្ថភាពនៅកន្លែងធ្វើការ។ មិត្តរួមការងារតែងតែគោរពមនុស្សឆ្នាំមមែដោយសារពួកគេមានចរិតទន់ភ្លន់ ការនិយាយចរចារផ្អែមពិរោះ ចំណែកឯការធ្វើកិច្ចការនានា ថ្នាក់លើតែងតែជឿជាក់និងប្រគល់ឲ្យក្រុមរាសីចក្រនេះ ធ្វើក្នុងកិច្ចការសំខាន់ៗ។
ងាកមកកាន់ជីវិតស្នេហារបស់មនុស្សឆ្នាំមមែវិញ នាពេលនេះអ្នកប្រៀបដូចព្រះអាទិត្យកំពុងបំភ្លឺផែនដី ចែងចះរស្មីភ្លឺចិញ្ចាចដល់មនុស្សគ្រប់គ្នា។ កំឡុងចូលឆ្នាំខ្មែរ មមែកំពុងមានថ្ងៃល្អពោរពេញដោយសំណាងល្អ។ ដូច្នេះហើយ គេថាសេះ និងពពែគឺជាគូនឹងគ្នា ដែលតែងតែត្រូវគេផ្គូផ្គងគ្នាក្នុងរឿងស្នេហា ព្រោះអ្នកទាំងពីរជាគូស្នេហ៍ចាស់ ជួយយិតយោងគ្នា។ ចំណែកអ្នកនៅលីវ ថ្ងៃរៀបការប្រហែលជាមិនឆ្ងាយប៉ុន្មានទេ ក្រោយចូលឆ្នាំចប់សព្វគ្រប់នោះ ។
ចំណែកឯគូស្វាមី ពេលនេះ ជាពេលដែលអ្នកទាំងពីរពេញស្រឡាញ់និងអាណិតគ្នាទៅវិញទៅមក ពេលេជួបការលំបាកក្នុងការងារ ក៏ដូចក្នុងជីវិត។ ជាពិសេស ជីវិតស្នេហាប្ដីប្រពន្ធអ្នកទាំងពីរ កាន់តែយល់ពីគ្នាខ្លាំងឡើង ក្រោយពេលជួបឧបសគ្គ រួមគ្នាដោះស្រាយ និងឆ្លងកាត់ពេលវេលាលំបាកៗជាមួយគ្នា។
ឆ្នាំ កុរ

បុណ្យចូលឆ្នាំ ជាពេលជួបជុំបងប្អូនញាតិសន្តាន ក៏ជាពេលមួយនាំមកនូវការជួបជុំដ៏អស្ចារ្យសម្រាប់មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំកុរ ជាពិសេសគឺមនុស្សនៅលីវ ពុំមានគូគាប់ទ្រនាប់ចិត្ត។ ពួកគេទំនងជានឹងមានឱកាសក្លាយជាគូស្នេហ៍បន្ទាប់ពីការជួបជុំឃើញមុខគ្នា។ ពេលវេលនេះក៏ជាពេលសំបូរលុយកាក់ និងសំណាងល្អសម្រាប់សត្វជ្រូកផងដែរ។ ឱកាសល្អៗក៏កំពុងរត់ចូលមករកមនុស្សឆ្នាំជ្រូកដែរ ក៏បុន្តែតោងឲ្យចេះប្រយ័ត្នខ្លះ កុំលោភលន់ ហើយត្រូវធ្វើបុណ្យនិងដាក់ទានឲ្យញឹក ទើបជីវិតយើងជួបរឿងល្អៗដែរ៕
គ្រូ ណុប
ចុចអាន៖ចុងខែកុម្ភៈ រកានិងមមែ មានជីវិតផ្លាស់ប្តូរ ជួបតែភាពរុងរឿងប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


