ព័ត៌មានជាតិ
កម្មវិធី “ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹងចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា
នៅក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា កម្មវិធី ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែមេសា តាមម៉ោងក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស គេហទំព័រសារព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត។
ប្រព័ន្ធផ្សព្វផ្សាយធំៗក្នុងស្រុកជាច្រើន បានធ្វើការផ្សព្វផ្សាយជាមុនអំពីការចាក់ផ្សាយកម្មវិធីនេះ ដែលបានបង្កឱ្យមានការរំពឹងទុកជាទូទៅ និងការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។
កម្មវិធី ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) យកសម្រង់កំណាព្យ និងសុភាសិតបុរាណចិនដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិនជាចំណុចចាប់ផ្តើម ដោយផ្តោតលើប្រធានបទដូចជាសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តស្នង និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានា បកស្រាយ និងលើកឡើងនូវអត្ថន័យ និង គុណតម្លៃសកលភាវូបនីយកម្មក្នុងយុគសម័យថ្មី ដែលបង្កប់នៅក្នុងវប្បធម៌ប្រពៃណីចិនដ៏ស៊ីជម្រៅ បង្ហាញពីមូលដ្ឋានគ្រឹះវប្បធម៌នៃទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកនូវប្រាជ្ញាខាងនយោបាយដ៏ឧត្តុង្គឧត្តម ទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងទស្សនវិស័យប្រវត្តិសាស្ត្រ និង ទស្សនវិស័យពិភពលោកដ៏ទូលំទូលាយរបស់លោក Xi Jinping ប្រធានរដ្ឋចិន៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


