Connect with us

សេដ្ឋកិច្ច

តម្លៃមាសបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតជាង ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសហក់ឡើងវិញដល់ជាង ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង នៅប្រទេសកម្ពុជា ជំរុញ​​ដោយសង្គ្រាមពា​ណិជ្ជកម្មរវាងចិន និងអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់កម្ពុជាថ្មីថា នៅ​ពេលដែលតម្លៃហាងឆេងមាស​បានធ្លាក់ចុះនៅតម្លៃទាប វិនិយោគិនធំៗ និងធនាគារឯកជនធំៗចាប់ផ្ដើមទិញវិញ ខណៈ​សន្ទុះនៃការបញ្ជាទិញបានកើនឡើង​ខ្ពស់​នៅ​រយៈ​​​ពេលប៉ុន្មានថ្ងៃនេះ ដែលរុញច្រាន​ដោយសម្ពាធពន្ធឆ្លើយឆ្លងគ្នាទៅវិញ​ទៅមករវាង​ប្រទេស​ចិន និងអាមេរិក ធ្វើឱ្យសម្ពាធ​នៃប្រាក់ដុល្លារធ្លាក់ចុះ ខណៈតម្លៃពន្ធប៉ះពាល់ទៅដល់​ពាណិជ្ជ​កម្ម​ ឬសេដ្ឋកិច្ច ធ្វើឱ្យតម្លៃ​ហាងឆេងមាសហក់ឡើង។

លោក ឡុង សំណាង យល់ថា៖ «ប្រសិនបើសហរដ្ឋអាមេរិក ដាក់សម្ពាធពន្ធទៅវិញទៅ​មកជាមួយបណ្ដាប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចទាប ឬក៏ឱនភាពពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិក វានៅតូច មិនសូវមានផលប៉ះពាល់ទៅដល់ ហាង​ឆេងមាស ឬសេដ្ឋកិច្ច​លើពិភ​ព​លោកទេ ប៉ុន្តែបើសិន​ជាសម្ពាធពន្ធ ឬក៏ការឌឺដងសងសឹកគ្នាទៅវិញទៅមករវាងអាមេរិក និង​ប្រទេសចិន អាហ្នឹងជាបញ្ហាធំមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកអាចគាំងស្ទះ ឬក៏សេដ្ឋកិច្ច​ថម​ថយ​ខ្លាំង​ ដែល​រុញច្រានឱ្យប្រាក់ដុល្លារថយដែរ ហើយបណ្ដាវិនិយគិនធំៗ ឬធនាគារឯកជន​ធំៗ​​គេ​តែង​​តែមើល​ឃើញប្រទេសពីរហ្នឹង ប្រសិនបើប្រទេសពីរហ្នឹង​មានបញ្ហាមិន​​ល្អនឹងគ្នា​ទំនុ​ក​ចិត្ត​​​និង​ការវិនិយោគគេនឹងដើរទៅតាមហ្នឹងហើយ»។

តម្លៃហាងឆេងមាសបន្តកើនឡើងដល់ ៣៣៥២ ដុល្លារ ក្នុងមួយអោននៅទីផ្សារអន្តរជាតិ ឬស្មើ​នឹង ៤០៣៨ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជានៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។ សម្រាប់ហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣ ៩៦ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រឹម​មួយ​ថ្ងៃ ជនជាតិ​ប៉ាឡេស្ទីន​ស្លាប់​ជាង ៧០​នាក់ ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា

ជីវិតកម្សាន្ដ១៤ នាទីutes មុន

Taylor Swift ដាក់ពាក្យបណ្តឹង ក្រោយបុរសម្នាក់តាមយាយីនាងជាច្រើនឆ្នាំ

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្ត្រីក្រសួងទេសចរណ៍៖ បណ្ដាញសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

រុស្ស៊ី​បន្ត​វា​យប្រហារ​យ៉ាង​ខ្លាំង​លើ​ក្រុង Kharkiv សម្លាប់​មនុស្ស​២​នាក់ របួស​៥៤​នាក់

ព័ត៌មានជាតិ៣៥ នាទីutes មុន

កម្ពុជាត្រៀមរៀបចំពិធីរំលឹកខួប៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅតំបន់ X១៦

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១៧ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

Sokha Hotels

ព័ត៌មានពេញនិយម