Connect with us

កីឡា

នេតូ និង កាន់ ម៉ូ ត្រូវ​បាន​ជ្រើសរើស​ចូល ASEAN All-Stars ប៉ះ Man United

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាខ្សែ​ប្រយុទ្ធ​ នេតូ រ៉ុនដុន និង​ ខ្សែ​ការពារ​ កាន់ ម៉ូតូ ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​ជា​មួយ​ក្រុម​តារា​បាល់ទាត់​អាស៊ាន (ASEAN All-Stars) សម្រាប់​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម Manchester United។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ពីរ​នេះ​គឺ​​តប​តាមការស្នើសុំរបស់​លោកគ្រូបង្គោល Kim Sang-sik សហព័ន្ធកីឡាបាល់ទាត់អាស៊ាន និង​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពក្នុងការបញ្ជូនកីឡាករ ២នាក់ គឺ​កីឡាករ កាន់ ម៉ូ និង នេតូ រ៉ុនដុន ដើម្បី​តំណាងឱ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមជាមួយក្រុម ASEAN All-Stars សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុម​​របស់​អង់គ្លេស Manchester United នៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

រហូត​ដល់​ពេល​នេះ​មាន​កីឡាករ​​ជម្រើស​ជាតិ​អាស៊ានជា​ច្រើន​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម ASEAN All-Stars ដូច​ជា​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ឡាវ Bounkong របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត Joao Pedro របស់អង្គរថាយហ្គឺរ​ ជា​ដើម៕

កីឡាករ​ត្រូវ​បាន​ជម្រើស​រើស​មួយ​ចំនួន

  • កាន់ ម៉ូ ខ្សែ​ការពារ​របស់​ជម្រើស​ជាតិ​កម្ពុជា
  • នេតូ រ៉ុនដុន ខ្សែ​ប្រយុទ្ធ​របស់​ជម្រើសជាតិ​កម្ពុជា
  • Bounphachan Bounkong ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិឡាវ
  • Joao Pedro ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិទីម័រ​ខាង​កើត
  • Nguyễn Hoàng Đức ខ្សែ​បម្រើស​ជម្រើស​ជាតិ​វៀតណាម
  • Nguyễn Quang Hải ខ្សែ​បម្រើស​ជម្រើស​ជាតិ​វៀតណាម
  • Đỗ Duy Mạnh ខ្សែការពារ​ជម្រើស​ជាតិ​វៀតណាម
  • Maung Maung Lwin ខ្សែ​បម្រើស​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម