ព័ត៌មានជាតិ
រដ្ឋាភិបាលគ្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ ទីតាំងនៅតំបន់ឆ្នេរ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នឹងដាក់សំណេីសុំអនុញ្ញាតបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា សំដៅបង្កើននូវទិន្នផលនៃវិស័យនៅតាមខេត្តនៃតំបន់ឆ្នេររបស់កម្ពុជា។

ផែនការនៃធ្វើឡើងក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលលោករដ្ឋមន្រ្តីបានដឹកនាំ។ សម្រាប់ជលផលសមុទ្រថ្មី ៣ទីតាំង ដែលស្នើសុំបង្កើតដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង តំបន់កោះតូចនិងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង នៃខេត្តកែប។
បើតាមរដ្ឋបាលជលផល ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រក ព្រមទាំងប្រភេទជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងតំបន់ទាំង៣ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ សេះសមុទ្រ និងស្ពង់ ជាច្រើន។

តំបន់គ្រប់គ្រងជលផលសមុទ្រ ក៏នឹងបង្កលក្ខណៈអំណោយផលដល់ការរស់នៅ និងមានវត្តមានវារីសត្វជិតផុតពូជ ដែលមានជាអាថិ៍៖ ជ្រូកទឹក ផ្សោតសមុទ្រ និងអណ្តើកសមុទ្រជាដើម៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


