ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ឱ្យដឹងថា រយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។

អ្នកនាំពាក្យរងក្រសួងអះអាងថា ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បន្តធ្វើឡើងយ៉ាងក្តៅគគុកបើទោះបីជាសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។
គួរឱ្យដឹងថា នៅចុងខែមីនា មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរឈានចូលមកដល់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានព្រមានក្មេងទំនើងអុកឡុកសង្គមថា «ប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ» ព្រោះកម្លាំងមសមត្ថកិច្ច ប្រកាសរឹតបន្ដឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តសកម្មភាពបង្ក្រាបក្មេងទំនើងដែលអុកឡុករំខានដល់ការសប្បាយរបស់ប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ។

តាមលោក ទូច សុឃៈ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីបញ្ចប់ទៅរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើងឥតស្រាកស្រាន្ត រាប់ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០។
ចំពោះការបង្ក្រាបក្មេងទំនើងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា នេះគឺជាការបង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹងរបស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច។
យ៉ាងណាមិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើងដែលឧស្សាហ៍ធ្វើសកម្មភាពគ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មីព្រោះសមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីនេះដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


