សេដ្ឋកិច្ច
តម្លៃមាសអាចស្ទុះឡើងដល់ ៥ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបន្តកើនឡើងដល់ជាង ៤ ពាន់ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា ដែលជំរុញដោយសម្ពាធពន្ធរបស់អាមេរិក ធ្វើឱ្យរូបិយបណ្ណដុល្លារធ្លាក់ចុះរុញច្រានឱ្យមាសកើនឡើង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ថា គោលនយោបាយហិរញ្ញវត្ថុអាមេរិកកំពុងរង្គោះរង្គើ ដោយមានការលូកដៃរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើឱ្យលុយដុល្លារធ្លាក់ចុះរុញច្រានឱ្យតម្លៃមាសបន្តកើនឡើង។
លោក ឡុង សំណាង បន្ថែមថា៖ «គោលនយោបាហិរញ្ញវត្ថុរបស់ ធនាគារកណ្ដាល អាមេរិក ប៉ះពាល់ជាមួយលុយដុល្លារ ធ្វើឱ្យដុល្លារចុះខ្សោយខ្លាំង មាសឡើងថ្លៃ ហើយភាគរយនៃការប្ដូរប្រាក់នៅលើពិភពលោក បើយើងនិយាយពីលុយដុល្លារសហរដ្ឋអាមេរិកនៅលើពិភពលោកមានតម្រូវការចាំបាច់បំផុតគឺពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរពីរូបិយបណ្ណមួយទៅរូបិយបណ្ណមួយដែលគេយករូបិយបណ្ណផ្សេងទៅប្ដូរជាមួយដុល្លារ អញ្ចឹងរូបិយបណ្ណដែលគេប្ដូរច្រើនជាងគេគឺយូរ៉ូ (EUR) ទៅដុល្លារ ដុល្លារមកយូរ៉ូ យើងឃើញថាពាណិជ្ជកម្មគឺធំ បើតម្រូវការផ្លាស់ប្ដូរលុយហ្នឹងលុយយូរ៉ូ គឺប្ដូរច្រើនជាងគេនៅលើពិភបលោក រហូតដល់ ៥៧% ហើយមកដល់ពេលនេះ កម្រិតនៃការផ្លាស់ប្ដូរមានការថយខ្លាំង ធ្វើឱ្យតម្រូវការប្រាក់ដុល្លារចុះខ្សោយ»។

បើតាមលោក ឡុង សំណាង ប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក និងការរង្គោះរង្គើគោលនយោបាយហិរញ្ញវត្ថុអាមេរិនៅតែអូសបន្លាយ តម្លៃមាសនឹងស្ទុះឡើងដល់ ៥ ពាន់ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងឆ្នាំ ២០២៥ នេះ។
នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ តម្លៃមាសបន្តកើនឡើងដល់ ៣៤៦៨ ដុល្លារ ក្នុងមួយអោយនៅទីផ្សារអន្តរជាតិ ឬស្មើនឹង ៤១៧៨ ដុល្លារក្នុងមួយតម្លឹង។
អាជីវករផ្សារធំថ្មីប្រាប់ថា មាសឡើងថ្លៃ ធ្វើឱ្យសកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ទំនងប្រជាពលរដ្ឋលក់មាសអស់។ តាមអាជីវករ មាសឡើងថ្លៃមិនប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួននោះទេ ខណៈទីផ្សារនៅតែទទួលទិញពីអតិថិជនដែលមានមាសលក់៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា