ព័ត៌មានជាតិ
ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ
ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន រកឃើញកុមារីម្នាក់ដែលលក់កម្រងផ្កាទទួលបានក្ដីស្រឡាញ់ និងការកោតសរសើរនៅលើបណ្ដាញសង្គម។ តាមសម្ដេចតេជោ ហ៊ុន សែន កុមារីលក់កម្រងផ្ការូបនេះ មានឈ្មោះថា ស៊ុន ស្រីតី អាយុ៤ឆ្នាំ។ ទន្ទឹមនឹងការរកឃើញកុមារីដែលសម្ដេចតេជោ អាណិតស្រឡាញ់រូបនេះ សម្ដេច ស្នើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម កុំទាន់វែកញែកថា ក្រុមគ្រួសាររបស់កុមារី កេងប្រវ័ញ្ចពលកម្មកុមារមុនបញ្ហាក្រពះ ដើម្បីរស់រានមានជីវិតដែលជាសិទ្ធដ៏ចម្បងបង្អស់ ជាពិសេសរឿងវិបត្តិគ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន អះអាងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី២៣ ខែមេសា ថា សម្ដេច នឹងឱ្យឪពុកម្តាយរបស់កុមារីលក់កម្រងផ្កា និងកូនៗទាំងអស់ចូលជួបសម្ដេច នៅគេហដ្ឋានរបស់សម្ដេច ក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃអាទិត្យ ទី២៧មេសាឆ្នាំ២០២៥ ដោយពេលនោះ សម្ដេចនឹងពិភាក្សាអំពីការរៀបចំគ្រួសាររបស់កុមារីលក់កម្រងផ្កាមួយនេះ ដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។

ចំពោះការវែកញែកអំពីរឿងកេងប្រវ័ញ្ចពលកម្មកុមារ សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឱ្យវែកញែកមុនរឿងសិទ្ធិរស់រានមានជីវិត និងបញ្ហាក្នុងគ្រួសារដូច្នេះ ៖«ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment)លើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះ និងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត»។

ចំពោះមុខការជជែកអំពីបញ្ហាកេងប្រវ័ញ្ចពលកម្មកុមារ សម្ដេចតេជោ ហ៊ុន សែន ដែលជាកូនអ្នកខេត្តកំពង់ចាម រម្លឹកថា កាលពីសម្ដេចនៅវ័យកុមារ អាយុ៥ឬ៦ឆ្នាំ សម្ដេចក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរ ដែលសកម្មភាពបែបនេះ វាលំបាកជាង ការដែលកុមារី ស៊ុន ស្រីតី ដើរលក់ផ្កាទៅទៀត។
ចំពោះរឿងបែបនេះ សម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនអាចនិយាយថាពលកម្មកុមារ សិទ្ធិកុមារ ដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះដោយសារគ្មានជម្រើស ព្រោះឳពុក និងបងៗរបស់សម្ដេចមិននៅផ្ទះ ចំណែកម្ដាយរបស់សម្ដេចខ្លាចសត្វឈ្លើងមិនហ៊ានចុះទឹក ចំណែកប្អូនស្រីៗរបស់សម្ដេចនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យសម្ដេចត្រូវរាវខ្យង រកត្រី ក្នុងទឹក ដើម្បីក្រពះ។
សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងម្ដងហើយម្ដងទៀតថា៖«សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេ បើស្លាប់ទៅហើយ សូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


