Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

បានផុស

នៅ

មីស៊ីលដែល​ប្រើ​អំឡុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើរដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​កាលពីយប់ថ្ងៃព្រហស្បតិ៍​ទី​២៤​ខែ​មេសា គឺជាមីស៊ីល​បាលិស្ទិក KN-23 (KN-23A) របស់កូរ៉េខាងជើង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ​​នេះ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​​​ប្រកាស​​នៅលើ​បណ្ដាញ​​សង្គម X ថា៖ «យោងតាមព័ត៌មានបឋម រុស្ស៊ីបានប្រើប្រាស់មីស៊ីល​បាលិស្ទិក​ដែលផលិតនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារ​ពិសេសរបស់យើងកំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងអស់»។

ពាក់ព័ន្ធ​នឹង​រឿង​នេះ រុស្ស៊ី​មិន​​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​របស់​លោក ហ្សេលេនស្គី ទេ។ ប៉ុន្តែ​កន្លង​មក រុស្ស៊ី និងកូរ៉េខាងជើង តែង​បដិសេធការផ្ទេរអាវុធ​គ្នា ដែលនឹងបំពានលើការហាមឃាត់របស់អង្គការសហប្រជាជាតិ។

ចារកម្ម​អ៊ុយក្រែន បាន​បញ្ជាក់​ថា ទីក្រុងព្យុងយ៉ាង​បានបញ្ជូនមីស៊ីល​បាលិស្ទិក​ KN-23 និង KN-24 ចំនួន ១៤៨​គ្រាប់ទៅកាន់ប្រទេសរុស្ស៊ី​គិត​ត្រឹម​ដើម​ឆ្នាំ​២០២៥។

ប្រភព​ពី​​យោធា​អ៊ុយក្រែន បាន​​ឲ្យ​ដឹង​ថា មីស៊ីល KN-23 (KN-23A) ទាំង​នោះ​​អាច​បំពាក់​ក្បាលគ្រាប់​ទម្ងន់​រហូតដល់មួយតោន ដែលខ្លាំងជាងមីស៊ីល​​ប្រភេទ​ដូច​គ្នា​របស់រុស្ស៊ីទៅទៀត។

សូម​បញ្ជាក់​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ក្រុង​កៀវ បាន​ឆក់​យក​ជីវិត​​មនុស្ស​អស់ ​១២​នាក់​ និង​ធ្វើ​ឲ្យ​ ៩០​នាក់​រង​របួស។ ក្នុង​ចំណោម​អ្នក​រង​របួស​មាន​ក្មេង​​១២​នាក់​អាយុ​ពី​១​ឆ្នាំ​កន្លះ​ដល់​១៨​ឆ្នាំ៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម