Connect with us

ព័ត៌មានអន្ដរជាតិ

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

បានផុស

នៅ

ការផ្ទុះដ៏សាហាវមួយ បានធ្វើឲ្យកក្រើកកំពង់ផែទំនើបនិងធំបំផុតរបស់អ៊ីរ៉ង់ ដោយបណ្តាលឲ្យមនុស្ស១៤នាក់បាត់បង់ជីវិតនិងជាង​ ៧៥០នាក់ទៀតរងរបួស។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, ការផ្ទុះនេះគឺជាការផ្ទុះសារធាតុគីមីក្នុងទូរកុងតឺន័រ នៅកំពង់ផែ Shahid Rajaee នៃទីក្រុង Bandar Abbas ឯច្រកសមុទ្រ Hormuz នាវេលាម៉ោង ១១:៥៥នាទីព្រឹកថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ (ពេលវេលានៅអ៊ីរ៉ង់)។  

ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Eskandar Momeni បានឲ្យដឹងថា ក្នុងចំណោមអ្នករបួសជាង ៧៥០នាក់នោះ គឺមានប្រមាណ ៣០០នាក់ ដែលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។ 

(រូបថត៖ Reuters)

តាមពិតទៅ ការរក្សាទុកសារធាតុគីមីនៅកំពង់ផែខាងលើ ត្រូវអ្នកជំនាញព្រមានជាយូរមកហើយអំពីគ្រោះថ្នាក់ ដោយសារតែចន្លោះប្រហោងក៏ដូចជាសមត្ថភាពគ្រប់គ្រងមិនបានល្អនៅកំពង់ផែ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់ បានបើកការស៊ើបអង្កេតរួចហើយ ដើម្បីកំណត់មូលហេតុឲ្យកាន់តែច្បាស់ពាក់ព័ន្ធការផ្ទុះ និងពិនិត្យឲ្យកាន់តែល្អិតល្អន់អំពីហេតុការណ៍នេះ។

(រូបថត៖ Reuters)

សូមជម្រាបថា កំពង់ផែ Shahid Rajaee គឺជាកន្លែងយុទ្ធសាស្ត្រដែលមានទីតាំងនៅច្រកសមុទ្រ Hormuz ចម្ងាយប្រហែល ១ ០៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង តេហេរ៉ង់។

កំពង់ផែនេះធ្លាប់ត្រូវកំណត់គោលដៅ ក្នុងការវាយប្រហារតាមអ៊ីនធឺណិតម្តងដែរនៅឆ្នាំ២០២០ ដែលកាលនោះគេសង្ស័យថាជាស្នាដៃរបស់អ៊ីស្រាអែល ប៉ុន្តែយ៉ាងណា លើកនេះ មន្ត្រីអ៊ីរ៉ង់មិនបានស្តីបន្ទោសតួអង្គខាងក្រៅទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះក្នុងរោងចក្រផលិតអាវុធនៅអឺរ៉ុបខាងកើត បណ្តាលឲ្យមនុស្សស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម