Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ នឹងអញ្ជើញចូលរួមរម្លឹកខួប៥០ឆ្នាំ ការបង្រួបបង្រួមជាតិវៀតណាម នៅក្រុងហូជីមិញ

បានផុស

នៅ

តបតាមការអញ្ជើញរបស់លោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមពេលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយមានសមាសភាពគណៈប្រតិភូអមដំណើរ ក្នុងទស្សនកិច្ចនេះ រួមមានសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃនេះ បានឱ្យដឹងថា នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើ សម្តេចតេជោ នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសដែលអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។

ព្រឹទ្ធសភា បានចាត់ទុកទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់ប្រទេសវៀតណាមពេលនេះ សបញ្ជាក់យ៉ាងច្បាស់ពីការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរ អង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

បញ្ហាវិវាទកម្ពុជា-ថៃ! សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ អំពាវនាវឱ្យគាំទ្រសន្តិភាព និងដោះ​ស្រាយដោយសន្តិវិធី

ជីវិតកម្សាន្ដ៥១ នាទីutes មុន

ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនបរិច្ចាគថវិកា ស្បៀងអាហារ ដើម្បីយកទៅចែកជូនកងទ័ពជួរមុខ និងពលរដ្ឋរងគ្រោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បាញ់គ្រាប់ផ្លោង១០គ្រាប់ចូលឡាវ ប៉ុន្តែមិនទាន់មានប្រតិកម្មពីឡាវទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលករខ្មែរកំពុងត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនចាំយាម ខេត្តកោះកុង ក្នុងចំនួនច្រើនមិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម