Connect with us

ព័ត៌មានជាតិ

សេវាទាក់ទាញទេសចរថ្មី! ​ម្នាក់ ២ ម៉ឺនរៀល ជិះបាន​ ២ ម៉ោង ជិះទូកកម្សាន្ត​គយគន់ទេសភាព​តាម​​ដងស្ទឹងសង្កែ

បានផុស

នៅ

តាមដងស្ទឹងសង្កែ នឹង​មានសកម្មភាពកាន់តែរស់រវើកទាក់ទាញកំណើនទេសចរ ក្រោយសេវា​ជិះទូកកម្សាន្ត​តាម​ដងស្តឹង​សង្កែ បានបើកដំណើរការ​ដែលនឹងផ្តល់បទពិសោធន៍បន្ថែមដល់ទេសចរដែល​ធ្វើ​ដំណើរ​មកកម្សាន្តក្រុង​បាត់ដំបង។

ដើម្បីជំរុញ​សកម្មភាព​ទេសចរ​មកកម្សាន្តនៅ​​ក្នុង​ក្រុង​បាត់ដំបង កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង​បានអនុញ្ញាត​ឲ្យ​វិស័យឯកជនបង្កើតទីតាំង​​ជិះទូកកម្សាន្តតាមដងស្ទឹងសង្កែ ដែលជាផ្នែកមួយ​ជួយ​ទាញភ្ញៀវមកលេងកម្សាន្ត​លើ​ទឹកដីខេត្តបាត់ដំបងឲ្យកាន់តែ​កំណើន​​ថែ​មទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឌី ចំរើន ម្ចាស់ទីតាំងចំណតទូកតាម​ដងស្ទឹងសង្កែ​បានឲ្យដឹងថា សេវា​ជិះទូកកម្សាន្ត​ទើប​ចាប់ផ្តើមដំណើរការ​សាក​ល្បងនៅមុនចូលឆ្នាំ​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តជាផ្លូវការ ដែល​មានទីតាំងនៅទល់​មុខ​សាលាសោហឺ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានចម្ងាយប្រហែល ២០០ ម៉ែត្រ​ពីស្ពានថ្មថ្មី។

​ម្ចាស់ទីតាំង​រូប​នេះ​បាន​បញ្ជាក់ថា សេវាជិះ​ទូកកម្សាន្ត​តាមដងស្ទឹងសង្កែ​​ផ្តល់ជូនភ្ញៀវដោយធ្វើដំណើរចេញពីចំណតទូក រហូតដល់វត្តបាយដំរាំ ក្នុងឃុំឈើទាល ស្រុកបាណន់ និងប្រើរយះពេលជាង ២ ម៉ោង ដោយភ្ញៀវម្នាក់ចំណាយ ២ មុឺន​រៀល​ក្នុង ១ កៅអី។ ក្រៅពីនេះអ្នកស្រីក៏មានទូកប្រភេទ “កៃយាក់​” សម្រាប់ជួលឲ្យភ្ញៀវចែវលេងផងដែរក្នុងនោះទូក ១ តម្លៃ ២ មុឺនរៀលជិះបាន ២ នាក់។

អ្នកស្រីបន្តថា នេះជាផ្នែកមួយលើវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ក្រៅពីភ្ញៀវទៅកម្សាន្តតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។

ក្នុងរយះពេលមួយឆ្នាំចុងក្រោយ រដ្ឋបាលខេត្តបាត់ដំបង បានខិតខំកែលម្អជាបន្តបន្ទាប់តាមដងស្ទឹងសង្កែ ដើម្បីលើកកម្ពស់​បរិស្ថាន និង​ប្រែក្លាយជាគោលដៅទេសចរណ៍ក្នុងក្រុង ខណះទីតាំងខ្លះបានរៀបចំ​បំពាក់​ភ្លើងបំភ្លឺ​ដើម្បីគយគន់ពេលរាត្រី​ផង​ដែរ។

បើតាមមន្ត្រីសាលាក្រុងបាត់ដំបងបាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កែ​លម្អ​សោភណភាព​មានរៀបចំ​ភ្លើង​បំភ្លឺ​តាមគោលដៅទេសចរណ៍​ចំនួន ២ សំខាន់ៗ នោះគឺវិមានឯករាជ្យ និងសួនកម្សាន្តតេជោសន្តិភាព​ស្ថិត​នៅត្រើយខាងកើតនៃដងស្ទឹងសង្កែ។

បើទោះយ៉ាងណា ប្រជាពលរដ្ឋបានលើកឡើងថា នេះជាការល្អប្រសើរណាស់សម្រាប់ខេត្តបាត់ដំបង ដែល​បង្កើ​តសមិទ្ធផល​ថ្មីៗ​សម្រាប់​លើកមុខមាត់​ខេត្ត​។ ប៉ុន្តែទន្ទឹមនេះ អាជ្ញាធរខេត្តគួរពិនិត្យមើលតាមដងស្ទឹងបន្ថែមទៀត និង​ជួយទប់ស្កាត់ការ​បញ្ចេញ​កាកសំណល់ ឬបង្ហូរទឹកកង្វក់ដែលមានសារធាតុពុលជាដើម។

ក្នុងវ័យជាង ៦៤ ឆ្នាំ អ្នកស្រី មុំ រស់នៅក្នុងសង្កាត់ស្លាកែត ក្រុងបាត់បាត់ដំបងបានលើកឡើងថា កាលពីមុន ទឹកស្ទឹងសង្កែ មានពណ៌ថ្លាឃើញបាតដីនៅរដូវទឹក​សម្រក ខណៈ​អ្នកស្រី​និងអ្នកភូមិចុះងួតទឹក​លេងរាល់ពេលល្ងាច ហើយក្នុងស្ទឹង​​ក៏គ្មាន​កាក​សំណល់នោះ​ដែរ​​។ តែបច្ចុប្បន្ន​អ្នកស្រី​មិនហ៊ានងួតទឹកលេង​ទៀតទេ មើលទៅគួរឲ្យខ្ពើម បើអាជ្ញាមិនគិតគួរសំអាតទេ សម្រាប់អ្នកប្រើប្រាស់ទឹកអាចនឹងប្រឈមសុខភាពជា​មិនខាន​៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម