ព័ត៌មានជាតិ
ភ្នំពេញថ្ងៃនេះ មានអ្នកឆ្លងត្រឹម ១៩ ករណី ជាអត្រាទាបបំផុតមួយធៀបម្សិលមិញ
ក្រសួងសុខាភិបាលរាយការណ៍នៅរាជធានីភ្នំពេញ គិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ២៦ មីនា ២០២១ មានការរកឃើញករណីអ្នកឆ្លងកូវីដថ្មីត្រឹម ១៩ នាក់ប៉ុណ្ណោះ ធៀបម្សិលមិញដែលមានអ្នកឆ្លងរហូតដល់ ៥០ នាក់ ជាតួលេខខ្ពស់បំផុតដ៏គួរឲ្យបារម្ភ។
ជាតំបន់ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលមានការឆ្លងចូលសហគមន៍ទាំង ១៣ ខណ្ឌក្នុងរាជធានិីភ្នំពេញ ការថមថយនេះក៏មិនទាន់បញ្ជាក់ពីការគ្រប់គ្រងការរាលដាលទាំងស្រុងដែរ ពេលដែលវិបត្តិជំងឺនេះនៅតែបន្តអូសបន្លាយរយៈពេលជាងមួយខែមកនេះ។
រដ្ឋាភិបាលបានរឹតបន្តឹង ដើម្បីកាត់ផ្តាច់ប្រភពរាលដាលក្នុងសហគមន៍ ដោយបានដាក់ភូមិសាស្រ្តទីក្រុងភ្នំពេញ ត្រូវជាប់កាតព្វកិច្ចតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថភាព។ ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព អាចនឹងទទួលរងការពិន័យយ៉ាងធ្ងន់ធ្ងរ។

ស្ថានភាពភ្នំពេញថមថយ តែខេត្តកណ្តាលបែរជាផ្ទុះអ្នកឆ្លងថ្មីក្នុងស្ថានភាពដ៏គួរឲ្យបារម្ភ។ ឃុំសំពៅពូនក្នុងស្រុកកោះធំខេត្តកណ្តាលដែលជាសំបុកកាស៊ីណូដ៏ធំកៀកព្រំដែនវៀតណាម បានរកឃើញអ្នកឆ្លងថ្មីចំនួន ៦៧ នាក់ ជាអត្រាមួយខ្ពស់បំផុត ខណៈត្រឹម ២៤ ម៉ោងខេត្តមានមូលដ្ឋានជាប់ទីក្រុងភ្នំពេញនេះសរុបមានអ្នកឆ្លងថ្មី ៧៣ នាក់។
ការរកឃើញអត្រាអ្នកឆ្លងក្នុងទ្រង់ទ្រាយធំនេះ ពាក់ព័ន្ធភាគច្រើនជាជនជាតិចិន និងខ្មែរដែលបម្រើការងារតាមកាស៊ីណូទាំង ៧ នៅទីនោះ។
អាជ្ញាធរក៏បានចុះបិទភូមិដែលពាក់ព័ន្ធ និងរិតបន្តឹងការចេញចូលតំបន់នោះ និងបង្កើតកន្លែងសម្រាកព្យាបាលនៅក្នុងតំបន់នោះតែម្តង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


