ព័ត៌មានជាតិ
ទិន្នផលទុរេនទឹកឈូឆ្នាំនេះល្អជាងឆ្នាំមុន និងមានទីផ្សារល្អ
តាមការលើកឡើងរបស់ប្រជាកសិករអ្នកដាំទុរេនក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា ទិន្នផលទុរេនទឹកឈូឆ្នាំនេះល្អជាងឆ្នាំមុនៗ រសជាតិក៏ឆ្ងាញ់ ហើយក៏មានទីផ្សារល្អផងដែរ។ បើតាមកសិករ ចាប់តាំងពីពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ពេលនេះ ប្រជាកសិករបាននិងកំពុងប្រមូលផលទុរេនយ៉ាងពេញបន្ទុកគ្រប់ចម្ការ ដោយទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ខណៈតម្លៃលើទីផ្សារក៏បានខ្ពស់ជាងមុន។

បើតាមការលើកឡើងរបស់កសិករ ការទទួលបានតម្លៃខ្ពស់បែបនេះ ក៏ដោយសារតែអាជ្ញាធរឃុំ ស្រុក បានស្នើឲ្យអាជីវករលក់តែទុរេនក្នុងខេត្ត និងក្នុងតំបន់របស់ខ្លួន ចៀសវាងការយកទុរេននាំចូលពីប្រទេសជិតខាងមកបន្លំអតិថិជនដែលធ្វើឲ្យបាត់ទំនុកចិត្ត និងខូចកិត្តិស័ព្ទទុរេនខេត្តកំពត។

ម្ចាស់ចម្ការ និងជាអាជីវករលក់ទុរេននៅតាមផ្លូវទៅរមណីយដ្ឋានទឹកឈូ ដែលមានយីហោ តាន់ ម៉ាប់ បានបញ្ជាក់ថា គាត់លក់ទុរេនពេញមួយឆ្នាំតែម្តង គាត់មានអតិថិជនច្រើន ហើយភ្ញៀវទេសចរក៏មានភាពជឿជាក់ និងជួយគាំទ្រទិញទុរេនគាត់ច្រើនដែរ ហើយមិនសូវសូញសាញ់រឿងតម្លៃនោះទេ ព្រោះគាត់លក់តែទុរេនក្នុងតំបន់។

ស្មៀនឃុំម៉ាក់ប្រាង្គ លោក ធាន លី បានបញ្ជាក់ដែរថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ អាជ្ញាធរឃុំតែងតែចុះណែនាំដល់ប្រជាពលរដ្ឋជាអ្នកដាំ អាជីវករ សូមឲ្យរក្សាភាពស្មោះត្រង់ កុំយកទុរេនពីប្រទេសជិតខាងមកបន្លំលក់ឲ្យភ្ញៀវ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិស័ព្ទរបស់ទុរេនកំពត ពិសេសអាជ្ញាធរតែងតែលើកទឹកចិត្តឲ្យអាជីវករនៅតាមផ្លូវទៅទឹកឈូ លក់តែទុរេនទឹកឈូបានហើយ។ លោកបានបញ្ជាក់ដែរថា ទុរេនទឹកឈូផ្លែធំល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេនៅក្នុងខេត្ត។

លោក ធាន លី បន្ថែមថា ទុរេនដែលមានផ្លែពណ៌ប្រផេះភាគច្រើនដាំតាមតំបន់ជើងភ្នំ និងពណ៌ខៀវ ភាគច្រើនដាំនៅតាមបន់ក្បែរមាត់ព្រែក ឬមាត់ជ្រោះ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”