Connect with us

ព័ត៌មានជាតិ

គណៈកម្មការខេត្ដរៀបចំការបោះឆ្នោត អំពាវនាវពលរដ្ឋឱ្យទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចុះឈ្មោះបោះឆ្នោត

បានផុស

នៅ

គណៈកម្មការខេត្ដរៀបចំការបោះឆ្នោត (គខប) ខេត្ដសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរយៈពេល១០ឆ្នាំ ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីផ្លាស់ប្ដូររូបភាពថ្មី និងស្នាមមេដៃថ្មី និងស្នើរឱ្យប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និយាយថា ការចុះឈ្មោះបោះឆ្នោត មិនខុសពីឆ្នាំមុនៗនោះទេ ប៉ុន្ដែ នៅឆ្នាំ២០២៥នេះ ខុសប្លែកបន្ដិច ដោយតម្រូវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ក្នុងរយៈ១០ឆ្នាំ ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។

ទិន្នន័យជីវមាត្រនេះ មានន័យថា ថតរូបភាពថ្មី ផ្ដិតមេដៃថ្មី ថតអត្ថសញ្ញាណបណ្ណថ្មី ពោលធ្វើឯកសារថ្មី លើឯកសារចាស់ហួសសុពលភាព ដើម្បីឱ្យបញ្ជីឈ្មោះបោះឆ្នោតកាន់តែល្អបន្ថែមទៀត។ លោកបន្ដថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនេះជាលើកដំបូងសម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១០ឆ្នាំ និងបន្ដធ្វើនៅឆ្នាំក្រោយទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានរូបភាពថ្មី ក្រយ៉ៅដៃថ្មី នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។

លោកបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥នេះ និងការចុះឈ្មោះថ្មីសម្រាប់អ្នកគ្រប់អាយុ១៨ឆ្នាំ មានរយៈពេល២៦ថ្ងៃ ដែលចាប់ពីនៅថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ ក៍ត្រូវមានការកែសម្រួលដូចជាអ្នកដែលទទួលមរណៈភាព ត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងមានការកែតម្រូវទិន្នន័យករណីរកឃើញថាទិន្នន័យរបស់ប្រជាពលរដ្ឋមានការខុសព័ត៌មាន និងអ្នកផ្លាស់ប្ដូរទីលំនៅ។

បើតាមលោក នឹម វ៉ាន់សំ បានឱ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ជាថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោតក្នុងខេត្ត មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួនប្រមាណ៣០០នាក់ និងប្រជាពលរដ្ឋធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានជាង១៤០០នាក់ ខណៈដែលការមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មានការសម្របសម្រួលពីក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងមានកម្លាំងនគរបាលប៉ុស្ដ៍សម្រាប់ធានាបានសុវត្ថិភាពដល់ពលរដ្ឋផងដែរ។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត មកពិនិត្យមើលទិន្នន័យរបស់ខ្លួននៅតាមការិយាល័យបោះឆ្នោត នៅតាមសាលាសង្កាត់នីមួយៗឱ្យបានគ្រប់ៗគ្នា៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ វិនាទី មុន

គណៈកម្មការខេត្ដរៀបចំការបោះឆ្នោត អំពាវនាវពលរដ្ឋឱ្យទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចុះឈ្មោះបោះឆ្នោត

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ

ជីវិតកម្សាន្ដ៦ នាទីutes មុន

Kim Soo-hyun នៅតែជាតារាមានឥទ្ធិពលបំផុតរបស់កូរ៉េ ទោះកំពុងផ្ទុករឿងអាស្រូវក្ដី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីរ៉ង់ ប្រកាសក្តែងៗ មិនខ្លាចអាមេរិក សូម្បីបន្តិច

ជីវិតកម្សាន្ដ៩ នាទីutes មុន

អ្នកសិល្បៈបង្ហាញការអាសូរដល់អ្នកនាង សួន ចន្ថា ដែលបាត់បង់ស្វាមី ត្បិតពុះពារច្រើនឆ្នាំដើម្បីរកប្រាក់ព្យាបាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​បាតុករថៃ​ចេញ​តវ៉ា ខណៈ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​​ជួប​ប្រជុំ​​​នៅ​បាងកក​

ឆាយ គឹមខឿន
ព័ត៌មានជាតិ២២ ម៉ោង មុន

សមត្ថកិច្ចចាត់ទុកការ​ចែកចាយ​លុយបង្កប់សារ​ប្រឆាំងរដ្ឋជាសកម្មភាព​បដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

AP៖ ថ្ងៃ​ខួប​កំណើតលោក ត្រាំ នឹង​មាន​ការ​ហែក្បួន​ព្យុហយាត្រា​ទាហាន​ ៦ ៦០០​នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តម្លៃមាសអន្តរជាតិកើន​ឡើងថ្ងៃសុក្រនេះ ប៉ុន្តែរំពឹងធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍

Sokha Hotels

ព័ត៌មានពេញនិយម