Connect with us

ជីវិតកម្សាន្ដ

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

បានផុស

នៅ

កំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះបានចេញមកប្រកាសដោយអំពាវនាវឲ្យមហាជនអ្នកគាំទ្រព្រមទាំងមិត្តភក្តិសិល្ប:ដូចគ្នាមានការប្រុងប្រយ័ត្នចំពោះជនឆបោកលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់តារាចម្រៀងល្បីឈ្មោះឱក សុគន្ធកញ្ញា ខាងលើនេះ គឺបន្ទាប់ពីសង្កេតឃើញមានជនអនាមិកបានយករូបភាពនឹងឈ្មោះរបស់ខ្លួនទៅបង្កើតគណនីហ្វេសប៊ុករួមទាំងតេឡេក្រាមជាដើម។ ទង្វើនេះត្រូវបាននេះត្រូវបានអ្នកនាង ឱក សុគន្ធកញ្ញា ចាត់ទុកថាជារឿងដែលហួសចិត្តខ្លាំងចំពោះក្រុមជនបោកប្រាស់ទាំងនោះ។

តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ជាក់ថាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដោយក្តីគោរពស្រឡាញ់ពីនាងខ្ញុំ ឱក សុគន្ធកញ្ញា សូមចេញមកបក ស្រាយជាមួយបញ្ហាដែលកំពុងកើតឡើងជាមួយគណនីឆបោកដែលបន្លំជារូបនាងខ្ញុំ ។សូមបងប្អូនកុំមានការយល់ច្រឡំគណនីដែលមានក្នុងរូបនេះនិងផ្សេងៗជាគណនីក្លែងបន្លំ

គួរជម្រាបថា ចំពោះរឿងរ៉ាវនៃសកម្មភាពខាងលើនេះ ពុំមែនជារឿងថ្មីឡើយ តែតែងកើតឡើងជារឿយៗក្នុងសង្គមកម្ពុជា។ ដូច្នេះហើយ តារាចម្រៀងរូបនេះ ដាស់តឿនឱ្យប្រុងប្រយ័ត្ន ក្រែងកើតមានករណីចាញ់កល់ជនអានាមិកដែលបង្កើតឡើងក្នុងចេតនាមិនល្អណាមួយ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម